ក្នុងពិធីខួបកំណើតប្អូនស្រីសម្ដេចនាយករដ្ឋមន្ត្រី ម្ចាស់ប្រេន មួយឡេង ប៊ីយូធី រាំឡើងរំពើន

0

ក្នុងពិធីខួបកំណើត លោកជំទាវ ហ៊ុន ប៊ុនធឿន ដែលត្រូវបានគេស្គាល់ថាគឺប្អូនស្រីសម្ដេចនាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃ៥ សីហា ឆ្នាំ២០២០ អ្នកស្រី ស្រឿង វ៉ាន្នី ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេនផលិតផល ML7, MMQueen សាប៊ូកក់សក់ EGG ជាម្ចាស់ក្រុមហ៊ុនមួយឡេងប៊ីយូធី និងជាលោកជំទាវមួយរូបផង ក៏បានបង្ហាញខ្លួន នៅក្នុងពិធីខួបគម្រប់វ័យ៦២ឆ្នាំ ឈានចូល៦៣ឆ្នាំ និងខួបអាពាហ៌ពិពាហ៌ របស់លោកជំទាវ ហ៊ុន ប៊ុនធឿន ដែលត្រូវបានគេស្គាល់ថា គឺប្អូនស្រីបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ ដោយលោកជំទាវក៏ទទួលបាននូវការចាប់អារម្មណ៍ផងដែរ ជាមួយនឹងរូបសម្រស់បែបស្រគត់ស្រគំ។ លោកស្រីបានទាំងរាំយ៉ាងរំពើន ក្នុងពិធីដែលមានវត្តមានស្វាមី គឺលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចូលរួមនោះផង។

អគ្គនាយិករបស់ក្រុមហ៊ុនរូបនេះ ដ្បិតថាជាអ្នកអនឡាញមែន ប៉ុន្តែលោកស្រីពេញមុខពេញមាត់យ៉ាងខ្លាំង នៅក្នុងពិធីដែលចម្រុះដោយលោកជំទាវៗថ្នាក់ខ្ពស់នៅក្នុងយប់នោះ។ ក្រៅពីមានការស្វាគមន៍យ៉ាងរាក់ទាក់នៅក្នុងពិធីលោកស្រី ក៏ត្រូវគេឃើញឡើងរាំរហូតភ្លេច រហូតដល់ចប់កម្មវិធីផងដែរ។ការចាប់អារម្មណ៍ចំពោះលោកស្រីនៅក្នុងពិធីនោះ គឺដោយសារតែលោកស្រីត្រូវគេស្គាល់ថា គ្រាន់តែជាម្ចាស់ផលិតផលអនឡាញមួយរូបតែប៉ុណ្ណោះ តែបានបង្ហាញវត្តមាននៅក្នុងពិធីដែលចម្រុះដោយលោកជំទាវថ្នាក់ខ្ពស់ និងឥស្សរជនល្បីៗក្នុងជួររដ្ឋាភិបាល ដែលកាន់តែជួយអោយវិស័យអនឡាញរបស់លោកស្រីទទួលនូវការចាប់អារម្មណ៍បន្ថែមទៀត។ការចាប់អារម្មណ៍នេះ ក៏បានកើតឡើងបន្ទាប់ពីលោកជំទាវកាន់តែល្បីនៅក្នុងវិស័យអនឡាញក្នុងមួយរយៈចុងក្រោយផងដែរ ជាពិសេសគឺបន្ទាប់ពីលោកលោកជំទាវដឹកនាំកូនក្រុមនៅក្នុងក្រុមហ៊ុនមួយឡេងប៊ីយូធី ធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីសង្គម។

នៅក្នុងពិធីខួបកំណើតរបស់លោកជំទាវ ហ៊ុន ប៊ុនធឿន នេះ លោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក៏ត្រូវគេឃើញរាំរែក យ៉ាងសប្បាយបង្ហាញនូវស្មាមញញឹមនៅក្នុងពិធីផងដែរ។ លោកជំទាវកាន់តែមានការចាប់អារម្មណ៍ពីស្រទាប់មហាជនបន្ថែមទៀត បន្ទាប់ពីក្រៅពីល្បីក្នុងវិស័យអនឡាញ គឺតែងបង្ហាញមុខជាមួយលោកជំទាវៗមួយចំនួន និង តែងបង្ហាញខ្លួនក្នុងកម្មវិធីថ្នាក់ខ្ពស់ ដែលមើលទៅតែមជាងអ្នកលក់អនឡាញល្បីៗមួយចំនួននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here