កម្ពុជារកបានម្ចាស់ជ័យលាភីជំនាន់ថ្មី3គូនៅក្នុងកម្មវិធី Miss &Mister Freshy 2022

0


ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅទីបំផុតកម្មវិធីប្រកួតសម្រស់ Miss&Mister Freshy 2022 បានរកឃើញម្ចាស់ជយលាភីទាំង៣គូហើយ ដោយមានស្រី៣នាក់ និងប្រុស៣នាក់ ដែលពួកគេសុទ្ធសឹងតែមានសមត្ថភា និងរូបសម្រស់ស្រស់ស្អាតរៀងៗខ្លួន។

ម្ចាស់ជយលាភីទាំង៦រូបនេះមានដូចជា ម្ចាស់ជយលាភីបេក្ខនារីបានទៅលើកញ្ញា ផៃ វ៉ាលីហ្សា និងលោក ស៊ូរ៉ា តារា។ សម្រាប់ជយលាភីលំដាប់រងទី១បានទៅលើកញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារា ហើយសម្រាប់ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា គង់ ស្រីលិៈ និងលោក អ៊ុង ច័ន្ទចក្រី។ បេក្ខជន បេក្ខនារីទាំង៦ដែលជាម្ចាស់ជយលាភីបានបង្ហាញពីភាពរីករាយរៀងៗខ្លួនក្រោយពីពួកគេមានឱកាសក្ដោបតំណែងពីកម្មវិធីប្រកួតសម្រស់លើកដំបូងដែលរៀបចំឡើងដោយទឹកផ្លែឈើ Freshy និងជាការកម្មវិធីរៀបចំដោយស្នាដៃកូនខ្មែរផ្ទាល់។

លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars បានបង្ហាញពីភាពរីករាយ និងនឹកស្មានមិនដល់ក្រោយពីការរៀបចំកម្មវិធីកំពូលសម្រស់ Miss &Mister Freshy លើកដំបូងទទួលបានផ្លែផ្លា និងជោគជ័យ។

លោកបានបន្តថាម្ចាស់ជយលាភីទាំង៣គូក្រយោជាប់ភ្លាម និងមានសកម្មភាពការងារភ្លាមដូចជា ដូចការការហែកឋិនរួមគ្នាទៅកាន់ ៧វត្ត និងសកម្មភាពការងារសង្គម តាមសហគមន៍នានា ជារៀងរាល់ខែ ព្រមទាំងការដើរទស្សនារមណីដ្ឋានទេសចរជាច្រើនក្នុងប្រទេស កម្ពុជា មុននឹងបេក្ខភាពខ្លះត្រូវត្រៀមខ្លួនដើម្បីចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។

លោកបានបង្ហាញពីជំនឿជាក់ថា តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាលថែមទៀតនាពេលខាងមុខម្ចាស់ជយលាភីដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិនឹងទទួលបានផ្លែផ្កាជាក់ជាមិនខាង។ ការរំពឹងបែបនេះក៏ព្រោះតែមានបេក្ខភាពជាច្រើននាក់មកហើយលោកបានបញ្ចូនទៅប្រកួតលើឆាកអន្តរជាតិ ដោយការត្រឡប់មកវិញជាមួយសមិទ្ធផលនានាដែលជាទីគាប់ចិត្ត។

សូមបញ្ជាក់ថាម្ចាស់ជយលាភីទាំង៦រូបពីកម្មវិធី Miss &Mister Freshy 2022 ក្រៅពីផ្ដើមសកម្មភាពការងារភ្លាមៗជាមួយ CIM Stars និងទឹកផ្លែឈើ Freshy ពួកគេក៏មានភារកិច្ចជាច្រើនទៀតដើម្បីធ្វើផងដែរដូចជា ការងារសង្គម និងពង្រឹងសមត្ថភាពថែមទៀតដើម្បីការប្រកូតប្រជែងលើឆាកអន្តរជាតិខាងមុខ និងការប្រកួតប្រជែងផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here