ជីម មី និង គូស្នេហ៍ ក្លាយជាគូរមួយដែលសាកសម និង កាន់តែឈានដល់ទំនាក់ទំនងមួយបេះគ្នាមិនដាច់

0


ស្រីស្អាត និង ជាពិធីការិនី ជីមមី និង អ្នកផលិតកម្មវិធីទូរទស្សន៍លោក ជីមមី បានដឹកដៃគ្នាទៅថតPre-Wedding កាលពីពេលថ្មីៗនេះដែលមើលទៅពួកគេពិតជាគូស្នេហ៍ ដ៏សាកសមគ្នាបំ ផុតព្រោះកម្ពស់និងរាងរៅបានដូចគ្នា។ប៉ុន្ដែទាំងជីមមី ប្រុសនិងស្រីគឺមិនទាន់ប្រាប់ទៅFan របស់ពួកគេ ថាតើអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃខែឆ្នាំ ណាឡើយ ។

តារា១គូនេះបាន ស្រឡាញ់គ្នា រយៈពេលច្រើនខែ ហើយត្រូវបានហ្វេនៗ និយាយថាសមគ្នាផងដែរ។ ពួកគេបានព្យាយាមរកប្រាក់ដើម្បីសន្សំទុកថ្ងៃរៀបការ អោយអស្ចារ្យសមជាមួយកេរ្តី៍ឈ្មោះ។ពិធីការិនីម៉េង ឃុននី ហៅជីមមី ទើបបានដឹកដៃគូស្នេហ៍ដែលមានឈ្មោះដូចគ្នា លោក ជីមមី ទៅដើរកម្សាន្ដ នៅសហររដ្ឋអាមេរិកដែលជាទឹកដី របស់បុរសរូបសង្ហារជីមមី ធ្លាប់រស់នៅតាំងពីតូចនោះរយៈពេលខ្លីដើម្បីជួប សាច់ ញាត្តិខាងប្រុស ហើយពួកគេទើបតែវិល មកវិញក៏ថតPre-Wedding តែម្ដងដែលនេះបញ្ជាក់ថាក្រុមគ្រួសារទាំងសងខាងរួមទាំង សាមីខ្លួនបានយល់ ស្របគ្នាអស់ទៅហើយរឿងមង្គលការរបស់ពួកគេ ដែលអាចនឹងរៀបចំនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here