ម្ចាស់អាជីវកម្ម ម្ជូរវត្តភ្នំ ១៦៨ ឈានដល់ការចាប់ដៃជាមួយអ្នកជំនួញខ្លាំង

0


នៅទីបំផុត បានក្លាយជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយ បន្ទាប់ពីម្ចាស់អាជីវកម្មជាលក្ខណៈគ្រួសារ គឺម្ជូរវត្តភ្នំ១៦៨ ស្រាប់តែត្រូវបាន អគ្គនាយករងក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប សម្រេចចុះកិច្ចព្រមព្រៀងជាមួយ (MOU) ខណៈដែលពិធីដែលបានធ្វើឡើងនេះ បានបង្ហាញពីការឈានឡើងកាន់តែច្បាស់ពីអាជីវកម្មដែលធ្លាប់តែមានលក្ខណៈបែបសាញ្ញមួយនេះ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ មុននេះ នៅសណ្ឋាគារបៃតងនៅបឹងកេងកង រវាងលោកស្រី លាភ ដាណេ ជាម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ និង ឯកឧត្ដម បណ្ឌិត តាន់ មុន្នីវណ្ណ ជា President របស់ក្រុមហ៊ុន LFB Trading Co., Ltd ដែលជាក្រុមហ៊ុនឯកទេសលើការកែច្នៃចំណីអាហារ ដែលគេស្គាល់ថាគឺជាអគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬទ្ធីគ្រុប និង ជាអគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។

លោកស្រី លាភ ដាណេ បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីអ្នកមានឥទ្ធិពលក្នុងក្រុមហ៊ុន​ ម៉ុង​ឬទ្ធីគ្រុប គឺលោកបណ្ឌិត្យ តាំង មុន្នីវណ មើលឃើញពីការវិវត្តន៍ខ្លួនរបស់អាជីវកម្មរបស់លោកស្រី ហើយមានបំណងចង់ជួយជំរុញ មុខជំនួញរបស់ស្ត្រីមួយនេះ អោយក្លាយជាមុខជំនួញឈានមុខ។ លោកស្រីថា ក្រោយ MOU ឯកឧត្ដម បណ្ឌិត តាន់ មុន្នីវណ្ណ នឹងក្លាយជាដៃគូដ៏សំខាន់ ក្នុងការធ្វើអោយសហគ្រាសម្ជូរវត្តភ្នំ១៦៨ ក្លាយជាក្រុមហ៊ុនស្ដង់ដារធំមួយ ដោយកែប្រែទាំងការវិចខ្ចប់ និង កែប្រែទាំងរបៀបលក់ដូរទាំងឡាយ ដើម្បីអោយក្លាយជាស្ដង់ដារមួយ។

ការចាប់ដៃនេះ មានគោលបំណងតែមួយគត់ គឺធ្វើអោយអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចនាំចេញបាន និង អាចលក់ Franchise បាន ដើម្បីជួយអោយមុខរបរមួយនេះ ក្លាយជាមុខរបរដែលអាចរកចំណូលបានខ្ពស់ និង ក្លាយជាអាជីវកម្មឈានមុខ។ ក្នងនោះក៏ដើម្បីលើកម្ពស់ដល់ការងារស្ត្រី និង ដើម្បីកែប្រែអាជីវកម្មដែលគេធ្លាប់តែគិតថាសាមញ្ញ អោយក្លាយជាអាជីវកម្មស្ដង់ដារ ដែលអាចនាំចេញបាន តាមរយៈការជ្រោមជ្រែងរបស់ ឯកឧត្ដម បណ្ឌិត តាន់ មុន្នីវណ ដែលជាអគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬទ្ធីគ្រុប ដ៏មានឥទ្ធិពលផ្នែកជំនួញនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here