មិនទាន់ដាច់ស្រឡះរឿងទ្រព្យសម្បត្តិផង អតីតស្វាមី លី ម៉ារីណា បន្តប្ដឹងទាមទារយកកូនប្រុសទៅចិញ្ចឹម

0


មិនទាន់អស់ចំហាយនោះទេ រឿងរ៉ាវប្តីប្រពន្ឋ តារាសាច់សខ្ចី លី ម៉ារីណា និង អតីតស្វាមី បានបន្តលេងរឿងដាក់គ្នា បង្កការតាមដានជាថ្មី។ ពេលនេះ ស្វាមីនាង បានបង្ហាញចេតនា ចង់យកកូនប្រុសទៅមើលថែរ ខណៈអ្នកនាង លី ម៉ារីណា តាំងជំហរមិនអោយជាដាច់ខាត ព្រោះកូនប្រុសជាកែវភ្នែកដែលអ្នកនាង ស្រឡាញ់បំផុត។

ច្រើនខែមកនេះ លី ម៉ារីណា នៅតែដេកមិនលក់បកមិនល្ហើយព្រោះរឿងលោក សាត ចាន់ថន ដែលជាអតីតស្វាមី មិនព្រមយកទ្រព្យសម្បត្តិមកប្រគល់ឱ្យខ្លួនវិញទេ ទាំងនាងកំពុងជួបទុក្ខលំបាកក្នុងជីវិត។ មិនតែប៉ុណ្ណោះលោក សាត ចាន់ថន ថែមទាំងមានបំណងប្តឹងផ្តល់ទាមទារយកកូនប្រុស ពីនាង ទៀត រហូតធ្វើឱ្យនាងមានការព្រួយបារម្ភជាខ្លាំង ។

ក្នុងកម្មវិធីជួបជុំមួយកាលពីប៉ុន្មានថ្ងៃមុនអ្នកនាង លី ម៉ារីណា មើលទៅទឹកមុខ មិនសូវជាស្រស់ស្រាយប៉ុន្មានទេ។ នាងបានប្រាប់ថា ជីវិតនាងពេលនេះមិនមានក្តីសុខនោះទេ ដោយសារតែរឿង អតីតស្វាមី មិនព្រមយកទ្រព្យសម្បត្តិមកប្រគល់ឱ្យនាងវិញ សព្វថ្ងៃនាងត្រូវប្រឹងធ្វើការងារផង និងឡាយលក់ឥវ៉ាន់តាមអនឡាញផង ដើម្បីបានប្រាក់កាសមកចិញ្ចឹមជីវិត ។ លី ម៉ារីណា ក៏បានបង្ហើបប្រាប់ផងដែរ លោក សាត ចាន់ថន ដែលជាអតីតស្វាមីរបស់នាង មានបំណងប្តឹងផ្តល់ទាមទារសិទ្ធក្នុងការចិញ្ចឹមកូនប្រុស តែទោះជាយ៉ាងនេះក្តី នាងមិនព្រមឱ្យលោក សាត ចាន់ថន បានសម្រេចដូចបំណងនោះទេ មិនថាប្តឹងដល់ទីណា នាងមិនព្រមឱ្យកូនប្រុសជាទីស្រឡាញ់ទៅអតីតស្វាមីខ្លួនជាដាច់ខាត នាងនឹងស៊ូក្តីដល់ទីបញ្ចប់ ។

លី ម៉ារីណា បានបន្ថែមទៀតថា រឿងទ្រព្យសម្បត្តិ មិនទាន់យកមកប្រគល់ឱ្យនាងវិញផង នៅមានមុខ ចង់ប្តឹងយកកូនទៅចិញ្ចឹមទៀត ពិតជាគួរឱ្យអស់សំណើចណាស់ ។ ចាំមើលថារឿងតតាំងគ្នាមួយនេះ មានការឯកភាពគ្នាដូចម្តេចព្រោះមហាជន ក៍រង់ចាំមើលថាកូនប្រុសរូបនោះបានលើ ម៉ារីណា ឬបានទៅអតីតស្វាមី។