បវរកញ្ញាភពផែនដីកម្ពុជា និង កំពូលតារាចម្រៀង ពេជ្រ សោភា សាងចំណាប់អារម្មណ៍ថ្មីដូចគ្នាលើបណ្ដាញសង្គម

0

អត្ថបទ៖ ឧត្តម

ប៉ុន្មានថ្ងៃនេះមានការផ្អើលឡើងនូវការតុបតែងម៉ូដសក់ រំលេចផ្ការំដួលខ្មែរដែលមាននៅក្នុងតំបន់អង្គរ ធ្វើអោយអ្នកលេង Facebook កាន់តែមានការចាប់អារម្មណ៍។ ក្នុងនោះបវរកញ្ញាភពផែនដីកម្ពុជាកញ្ញា ថោង ម៉ាឡា ក៏បានលើកឡើងនូវឈុតតំណាងជាតិរំលេចដោយផ្ការំដួលយកទៅប្រកួតលើឆាកអន្តរជាតិកាលពីពេលថ្មីៗនេះនៅឯប្រទេស ហ្វីលីពីន។ អ្វីដែលគួរឱ្យសរសើរកំពូលតារាចម្រៀងស្រី ពេជ្រ សោភា ក៏បានបង្ហាញនូវរូបភាពនៃការតុបតែងម៉ូដសក់គ្របដោយផ្ការំដួលគួរឱ្យទាក់ទាញ និង កាន់តែទទួលបានការចាប់អារម្មណ៍ថ្មីមួយទៀតលើបណ្ដាញសង្គម។

អ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលតែម្តង ដោយសារវត្តមានបវរកញ្ញាកម្ពុជាលើឆាកប្រកួតនៃកម្មវិធី បវរកញ្ញាភពផែនដីអន្តរជាតិ បានច្នៃជាម៉ូដសម្លៀកបំពាក់ឈុតតំណាងជាតិ រំលេចដោយក្បូក្បាច់ផ្ការំដួលយកទៅប្រឡងនៅក្រៅស្រុក។ ប្រិយមិត្តអ្នកគាំទ្រក្នុងប្រទេសខ្មែរបានសាទរ និង លើកសរសើរចំពោះការបង្ហាញខ្លួននូវឈុតតំណាងជាតិជាមួយនឹងផ្កាតំណាងឱ្យប្រទេស ហើយក៏រំពឹងជឿជាក់ថានឹងមានការគាំទ្រ ពេលឡើងដល់ឆាកអន្តរជាតិខាងមុខនេះ។ ចំណែកតារាចម្រៀង ពេជ្រ សោភា ក៏បានចូលរួមធ្វើរឿងនេះដែរដើម្បីឱ្យពិភពលោកកាន់តែទទួលស្គាល់នូវវត្ថុតំណាងជាតិខ្មែរ ព្រមទាំងទទួលបានការលើកសរសើរពីហ្វេនៗ មិនតិចនោះទេ។

ក្នុងនាមជាតារាជួរមុខ ពេជ្រ សោភា មិនថាអាចលេងឈុត សម្លៀកបំពាក់សិចសុីទំនើបមែនតែ រមែងផ្សារភ្ជាប់ជាប្រចាំ នូវការចូលរួម បំពេញភាពជា អត្តសញ្ញាណជាតិ វប្បធម៌ជាតិជាប្រចាំ។ ក្រៅពីនោះអ្នកនាង ក៏បានចូលរួមក្នុង កិច្ចការសង្គមហូរហែរ ដោយគ្រាន់តែ មិនសូវបានបង្ហាញអោយគេដឹងដោយអ្នកនាងជៀសវាងកុំឱ្យគេថាធ្វើបុណ្យយកមុខទើបមិនសូវបានចែករំលេកនូវសកម្មភាពមនុស្សធម៌តូចធំដែលអ្នកនាងធ្លាប់ធ្វើកន្លងមក។
សម្រួលអត្ថបទ៖ Neath

LEAVE A REPLY

Please enter your comment!
Please enter your name here