ស្ងាត់ៗ ENO ក្លាយជា BA ស៊ីថ្លៃកប់ក្ដោង

0
- Advertisement Banner -


លោក ENO បានថ្លែងប្រាប់ផ្ទះតារាជុំវិញកុងត្រានេះថា ក្រុមហ៊ុនអេសវី ពិភពដីឡញតិ៍ គឺជាគម្រោងដ៏ធំ និងចំទីតាំងស្អាត នៅផ្សារត្រាចថ្មី ដោយមកពីលោកមើលឃើញពីសក្កានុពលនៅក្នុងតំបន់ដែលអភិវឌ្ឍន៍ខ្លាំងនោះហើយ ទើបលោកសុខចិត្តទម្លាក់គម្រោងផ្សេងទៀត ដែលគេមកទាក់ទងដូចគ្នា ហើយសុខចិត្តជ្រើសយកគម្រោង អេសវី ពិភពដីឡុត៍។

គម្រោងជាង60ហិកតានេះ មានទីតំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ គឺត្រង់ចំណុចឆ្ពោះទីផ្សារឧដុង្គ ដោយហួសផ្សារឧដុង្គត្រឹមតែជិតមួយគីឡូប៉ុណ្ណោះ នោះលោកអ្នកនាង នឹងឃើញផ្សារត្រាចខាងឆ្វេងដៃ ហើយគ្រាន់តែក្រឡកមើលខាងឆ្វេង ហើយបត់ចូលតាមតាមក្រោយផ្សារត្រឹមតែ 500ម៉ែត្រ គឺដល់គំរោងតែម្តង។ រាល់ថ្ងៃគម្រោងនេះ ហុំព័ទ្ធដោយអាជីវកម្មរោងចក្រ ការលក់ដូរ និង ភូមិករប្រជាជនឡើងសម្បើម តែមកពីលោក និងម្ចាស់គម្រោងយល់ថា មិនគួរនឹងយកចំណេញច្រើននៅក្នុងពេលវេលាដែលកូវីត១៩ ដែលនៅតែធ្វើអោយគ្រួសារខ្មែរមិនទាន់ល្អផ្នែកជីវភាពអោយស្រុះដៃគ្នា ទើបតម្លៃសម្រាប់គម្រោងនេះ គឺអាចថាជាហាងឆេងទាបជាងទីផ្សារ ហើយផ្ដល់លក្ខណ្ឌបង់រំលោះអោយយ៉ាងពេញចិត្តទៀត។ គ្រប់អតិថិជន ត្រឹមតែកក់២០0 ឬ ៥០0 នោះនឹងបានដីក្នុងប្លង់ដែលខ្លួនចង់បាន។

គម្រោងនេះ អំណោយផលបងដែរសម្រាប់អ្នកចង់បានដីបែបសង់ផ្ទះលម្ហែកាយ ដីជាប់ផ្លូវរដ្ឋ សម្រាប់អាជីវកម្ម និង គម្រោងសង់ផ្ទះជួលជាដើម ដោយសារតែជុំវិញគឺសុទ្ធតឋេមនុស្សរស់នៅស្រាប់។ លោកបដិសេធទម្លាយអោយដឹងពីតម្លៃខ្លួន តែលោកបញ្ជាក់ថា កុងត្រាគឺតែរយៈពេល១ឆ្នាំ ជាការសាកល្បង ហើយលោកក៏មិនអាចកុងត្រាយូរៗឆ្នាំបានដែរ ទើបលោកទទួលយកត្រឹមតែមួយឆ្នាំសិន។ ជាមួយនឹងតំណែងថ្មីនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា លោក អ៊ីណូ អាចរកចំណញលបានចង់ក្បែរៗកន្លះលានដុល្លារ ដោយសារតែគេបានដឹងរួចទៅហើយថា លោកគ្រាន់តែលក់ឈ្មោះអោយគេដាក់ ជាយីហោឃ្លាំងលក់រថយន្តមួយចំនួន ក៏ទទួលបានកម្រៃខ្ពស់ ហើយឃ្លាំងរថយន្តផ្ទាល់ខ្លួនរបស់លោក ក៏រកចំណូលបានសាហាវ។ លោក ENO បន្តថា កុងត្រាអោយលោកក្លាយជា B.A នេះ គឺអាចនឹងធ្វើអោយលោកផ្អាកទទួលតំណែង B .A ផ្សេងទៀតក្នុងឆ្នាំតែមួយ ដោយលោកបញ្ជាក់ថា បើទោះជាផលិតផលខុសគ្នា តែលោកក៏មិនចង់រវល់ជាន់ជើងគ្នា។ ការប្រកាសរបស់លោក គឺធ្វើអោយម្នាក់ៗលាន់មាត់តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here