ហង្ស សូរិយ៉ាន់ បន្តគោលដៅលើឆាកប្រកួតថ្មី ក្រោយមិនអស់ចិត្តខកខានចូលវគ្គកំពូល

0

ដោយនៅមើលមិនឃើញពី ការក្លាយជាម្ចាស់មកុដ មិនទាន់ដល់គោលដៅ ពេលនេះ ហង្ស សូរិយ៉ាន់ បានឡើងមកប្រកួតជាថ្មីម្តងទៀត ក្នុងកម្មវិធីMiss Grand ជាមួយការសង្ឃឹមថ្មី។ នាងបានចាកចេញពីការ ប្រកួត បវរកញ្ញា ចក្រវាឡកម្ពុជាត្រឹម១០នាក់ចុងក្រោយ ដោយមិនអស់ចិត្តលើតំណែងកំពូល។

អ្នកគាំទ្រ ហង្ស សូរិយ៉ាន់ មានការរីករាយម្តងទៀត ដែលនាងបន្តគោលដៅចូលមកប្រកួតជាថ្មី ប្រកបដោយភាពជឿជាក់។ ការត្រឡប់មកម្តងទៀតគេ ដាក់ការព្យាករណ៍ថា សូរិយ៉ាន់ អាចបានដល់បេក្ខភាពលំដាប់កំពូល៥នាក់ចុងក្រោយ ឬអាចសល់២នាក់ ឈដណ្តើមមកុដ។ យ៉ាងណាគេក៍សង្ឃឹមថា នាងពិតជាធ្វើបានល្អហើយ ទទួលបានលទ្ឋផលប្រសើរ តាមបំណង មិនដូចកាលប្រកួតចក្រវាឡនោះឡើយ។

សូរិយ៉ាន់ ជាបេក្ខភាពមួយដែល ខ្លាំងលើការប្រឡង បវរកញ្ញា និងមានបទពិសោធន៍ដ៍ច្រើន ក្នុងការប្រឡង។ នាងជានារី ម្នាក់ដែលក្លាហាន ហ៊ានសម្តែង និងយល់ដឹងរបៀបរបប ប្រឡងច្រើន ហើយអ្នកគាំទ្រមើលឃើញថា សមបានមកុដនិងតំណាង ប្រទេសឆ្ពោះទៅឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here