ឃើញសំណេរនេះហើយស្រាយឱ្យច្បាស់ពីមន្ទិលរវៀង ពេជ្រ សូលីកា និង គូរដណ្ដឹង ក្រោយស្ងាត់បង្ហាញភាពផ្អែមល្ហែម

0

អត្ថបទ៖ Neath

ចាប់តាំងពីចុងខែមេសាមកនេះគេសង្កេតឃើញតារាចម្រៀងហង្សមាសអ្នកនាង ពេជ្រ សូលិកា និង គូរដណ្ដឹង ហាក់ស្ងប់ស្ងាត់ក្នុងការបង្ហាញភាពស្និទស្នាល ល្អូកល្អឺន ឬ បង្ហោះរូបគ្រួសារជួបជុំគ្នាដូចពេលមុនៗ រហូតក្លាយជាចម្ងល់ និង ការយល់ឃើញរបស់មហាជនជាច្រើនបានសង្ស័យថា ចំណងស្នេហ៍រវៀងអ្នកទាំងពីរកំពុងរង្គោះរង្គើរ ឬ ក៏ សាមីខ្លួនទាំងពីរមានការរវល់រៀងៗខ្លួនទើបមិនសូវបង្ហាញសកម្មភាពផ្អែមល្ហែមដូចគ្រាមុន?

ប៉ុន្តែទោះជាយ៉ាងណា សូលិកា នៅតែបន្តស្ងាត់ស្ងៀម និង មិនបកស្រាយអ្វីច្រើននោះឡើយរហូតដល់គេឃើញមានការបង្ហោះ Story នៅក្នុង Instagram របស់សាមីខ្លួនអ្នកនាង ពេជ្រ សូលិកា និង លោក Khim Han ដែលជាគូរដណ្ដឹង ក៏បានបង្ហាញឱ្យឃើញច្បាស់ និង ស្រាយចម្ងល់ឱ្យមហាជនបានដឹងថាអ្នកទាំងពីរគឺកំពុងតែដើរដល់ផ្លូវស្នេហ៍ប្រេះឆា ដូចការសង្ស័យរបស់មហាជននាពេលកន្លងមកពិតមែន។ បើតាមសំណេររបស់លោក Khim Han ដែលជាគូដណ្ដឹងរបស់អ្នកនាង ពេជ្រ សូលិកា បានបង្ហោះនៅក្នុង Story IG របស់លោកកាត់ន័យឱ្យយល់ថា ពួកគេអាចនឹងបែកគ្នាហើយ ដោយប្ដូរឈ្មោះពីប្ដីប្រពន្ធ មកជាមិត្ត ប៉ុន្តែពួកគេនៅតែបំពេញតួនាទីជាឪពុកម្ដាយឱ្យកូនប្រុស Wednesday Aari របស់ពួកគេដដែល។

ជាក់ស្ដែងលោក Khim Han បានបង្ហោះ Story ជា ភាសាអង់គ្លេស ដែលមានន័យថា « What the future holds is unknowing to us. Our past teaches us lessons and the present is the moment in which we can change our future.’ Throughout the course of Pich and I’s relationship we’ve shared many amazing moments full of love. Our journey till today has brought us our beautiful son Wednesday Aari. After much consideration over a great period of time we have come to the conclusion that we are better as co-parents and friends, especially for our son. I only wish she finds happiness, all that she dreams and especially to continue to conquer all obstacles in life.All my love and respect always, from my family and I.

ក្រោយមកគេក៏ឃើញអ្នកនាង សូលិកា ក៏បានបង្ហោះ Story ជាសំណេរ និង រូបភាព នៅក្នុង IG ដូចគ្នា ក្នុងនោះអ្នកនាងបានសរសេរថា៖

យ៉ាងណានេះគ្រាន់តែជាការយល់ឃើញទៅតាមសំណេរដែលអ្នកទាំងពីរបានបង្ហោះ ហើយក៏មិនទាន់មានការបកស្រាយច្បាស់លាស់ពីអ្នកទាំងពីរ ប៉ុន្តែទោះបីសាមីខ្លួនទាំងពីរមិនទាន់បង្ហាញឱ្យដឹងជាសាធារណៈ និងស្រាយចម្ងល់ច្បាស់ៗឱ្យមហាជនបានដឹង ក៏បណ្ដារអ្នកគាំទ្រនៅតែមានការសោកស្ដាយចំពោះទំនាក់ទំនងអ្នកទាំងពីរ។ ពីព្រោះមួយគូនេះឃើញថាសមគ្នា និង ចង់ឱ្យអ្នកទាំងពីរត្រឡប់មកដូចដើមបន្ទាប់ពីធ្លាប់តែឃើញមួយគូនេះព្រមទាំងកូនតូចតែងតែបង្ហាញនូវភាពសប្បាយរីករាយ ពោពេញទៅដោយសុភមង្គល គួរឱ្យសរសើរនាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here