លីវ ជីលី បិទរឿងបេះដូងជិតឈឹង

0

អតីតបវរកញ្ញា លីវ ជីលី ដែលប្រកបដោយ រូបសម្រស់ស្អាត និងទាក់ទាញ អោយបុរសទាំងឡាយ មើលឃើញ រហូតសុំស្រឡាញ់។ យ៉ាងណាមិញ ជីលី នៅមិនទាន់បាន បង្ហើបអោយដឹងថា នាងមានបុរសក្នុងបេះដូងហើយឬក៍នៅនោះទេ។

គេស្ទើរតែមិនជឿថា លីវ ជីលី មិនមាន គូអ្នកតាមការពារបេះដូង។ នាងប្រហែលជាមិនចង់អោយ មានការជាប់វាក់វិន ព្រោះបើមានស្នេហា ទាំងកំពុងល្បី នាំអោយពិបាក ទៅណាមកណា មិនដូចចិត្តឬ សមតាមការចង់គិត។ម្យ៉ាងបានស្គាល់ បុរសចេះយល់ចិត្ត នោះមិនជាអ្វីនោះទេ ខ្លាចតែប៉ះអ្នកប្រច័ណ្ឌ នោះជាបញ្ហាទៅវិញ។

បើទោះជាជីលី រសាត់ការបង្ហាញការ ដើរបង្ហាញលើឆាកតែនាង នៅតែធ្វើអោយគេ សរសើរថាស្អាតដដែល និងសមជាបវរកញ្ញា ប្រកបដោយការចេះ រៀបចំខ្លួន។ បទពិសោធន៍ដែលនាងធ្វើបានល្អ នៅលើឆាកអន្តរជាតិកាលពី ប៉ុន្មានឆ្នាំមុន បានធ្វើអោយ មហាជនចងចាំ ហើយរុញអោយនាងល្បីឈ្មោះ និងជម្រុញអោយកម្ពុជាកាន់តែរីកចម្រើនផ្នែកវិស័យបវរកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here