ក្រុមហ៊ុនដ៏ល្បីមួយរបស់ជប៉ុន បង្ហាញខ្លួននៅកម្ពុជា

0

កាលពីថ្ងៃទី ១ មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដ៏ល្បីរបស់ជប៉ុន គឺក្រុមហ៊ុន KOHNAN បានបើកសម្ពោធសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ដោយក្នុងពិធីនោះ ក៏មានវត្តមាន តារាចម្រៀង លោក ទុំ សុវត្ថិ ចូលរួមជាកិត្តិយសផងដែរ។ នេះជាសាខាក្រៅប្រទេសទី២ បន្ទាប់ពីក្រុមហ៊ុននេះ បានបោះទុនបើកហាងរហូតដល់១០ទីតាំង នៅក្នុងប្រទេសវៀតណាម។

លោក Yoneta Yuji (យ៉ូនីតា) អគ្គនាយកខូណាន់ខេមបូឌា បានលើកឡើងថា ក្រុមហ៊ុន KOHNAN អាចចាត់ទុកថាជាផ្សារផលិតផលដ៏ធំនៅក្នុងប្រទេសជប៉ុន ដោយរួមមានស្ទើរតែគ្រប់ផលិត ដែលសុទ្ធសឹងតែជាទំនិញចាំបាច់ និងមានតម្រូវការខ្ពស់ ហើយជាទំនិញល្បីៗរបស់ជប៉ុន។ ផលិតផលទាំងអស់របស់ក្រុមហ៊ុន គឺស្ទើរតែឈានមុខគេ ក្នុងការផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ទើបបណ្ដាលអោយក្រុមហ៊ុន ឈានទៅបោះសាខានៅក្នុងប្រទេសវៀតណាម ហើយមានរហូតដល់១០ទីតាំង។ លោកថាកម្ពុជាគឺជាប្រទេសទី២ បន្ទាប់ពីវៀតណាម ដែលក្រុមហ៊ុនបណ្ដាក់ទុន ហើយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុនក៏នឹងបើកសាខាថ្មី អោយបានច្រើនកន្លែងផងដែរ ដោយសារកម្ពុជាក៏មានសក្កានុពលគ្រប់គ្រាន់ ក្នុងវិស័យកិច្វ។ លោកថាបណ្ដាទំនិញដែលកំពុងចរាចរណ៍លក់ ក្នុងក្រុមហ៊ុន KOHNAN គឺសុទ្ធតែជាទំនិញល្អៗ និងមានស្ដង់ដា នៅក្នុងប្រទេសជប៉ុន ហើយទីតាំងដ៏ធំនៅផ្សារទំនើបអ៊ីអន២ ជាន់ផ្ទាល់ដីនេះ នឹងក្លាយជាទីផ្សារផលិតផលជប៉ុន ដ៏ធំនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here