មកទល់ពេលនេះ ការ ប្រកួត កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ បានបិទបញ្ចប់ហើយ ក្រោយពីព្យាយាមសម្រិតសម្រាំងបានយ៉ាង លំបាកក្រោមព្យុះភ្លៀង។ ពេលនេះក៏រក បានម្ចាស់មកុដរួចរាល់ ដោយបានរកឃើញនាង ហង្ស ម៉ានីតា កូនខ្មែរកាត់បារាំងជាម្ចាស់មកុដ។
យ៉ាងណាមិញ កញ្ញា រ៉េត សារីតា បានរំលឹកបន្ថែមថា នាង ស្តាយទេពកោសល្យ របស់កញ្ញាហង្ស សូរិយ៉ាន់ ស្លាកលេខ៣ ដោយនាងចាញ់ពិន្ទុគេតែ បន្តិចហើយ មិនបានចូលថបទាំង៥។ សូម្បីតែនាងប្រកាសជាពិធីការិនីក៏ ពិបាកទប់ចិត្តណាស់ ព្រោះនាងមានហ្វេនៗ គាំទ្រ និង ស្រឡាញ់ទេពកោសល្យ ស្នាដៃនាងឡើងឆាកសម្តែងចេញមក ស្វាហាប់។ យ៉ាងណានាងសូម ផ្តល់កម្លាំងចិត្តបន្ថែមទៀត សម្រាប់សូរិយ៉ាន់អោយជួប សំណាងល្អ។
គួរបញ្ជាក់ថា ហង្ស សូរិយ៉ាន់ ជាបេក្ខនារីពូកែ ម្នាក់ពីការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំនេះ។ មហាជនជាច្រើនត្រូវបានរួមគ្នា និយាយថានាងមានឱកាសឡើងដណ្តើម មកុដ ឬចូលកំពូលទាំង៥។ ប៉ុន្តែគេស្រងាកចិត្តដោយនាង បានត្រឹម១០រូបហើយ មិនអាចបន្តចូលវគ្គបន្ទាប់ ជាវគ្គសំខាន់បាន។