បើគិតមើលអតីតកាល របស់តារា២ប្រទេសនេះ យើងឃើញថា អ្នកទាំង២ បានប៉ះការប្រកួតលើឆាកជាមួយគ្នាហើយ រិតតែពិសេសក្រោយពេល មួយរយៈមកពួកគេក្លាយជាម្ចាស់មកុដ ចក្រវាឡដ៍ល្បី រៀងៗខ្លួន។ នេះជាការតស៊មួយ ព្រោះថា ទម្រាំសម្រេចគោលដៅ ត្រូវឆ្លងកាតការងារ មិនតិចទេជាឧបសគ្គ។
ស្រីស្អាតម្ចាសើមកុដ ចក្រវាឡថៃ ឆ្នាំ២០២០ អាមែនដា ( កូនកាត់ថៃ-កាណាដា ) ឯម៉ានីតា ( កូនកាត់ខ្មែរ-បារាំង ) ដែលពួកគេធ្លាប់ជាបេក្ខភាពប្រកួតបវរកញ្ញា Miss Tourism Metropolitan International ជាមួយគ្នាក្នុងឆ្នាំ២០១៦។អ្វីដែលពិសេសនោះគឺ អាមែនដា មកប្រកួតប្រជែងម្ដងទៀតក្នុងការប្រកួតបវរកញ្ញាចក្រវាឡថៃឡង់ Miss Universe Thailand ឆ្នាំ២០២០ហើយ នាងប្រឹងប្រែងរហូតឈ្នះមកុដលំដាប់ប្រទេស។
ហង្ស ម៉ានីតា ក្នុងការប្រកួត Miss Universe Cambodia ២០២២ ក៍ទាញបានការចាប់អារម្មណ៍ មិនតិចនោះទេហើយនាង យកបទពិសោធន៍ដែលមាន មកកែប្រែវាសនា រហូតធ្វើបានសម្រេចដល់គោលដៅ។ បច្ចុប្បន្នកូនកាត់បារាំងរូបនេះ ជាម្ចាស់មកុដតម្លៃ១៨មុឺនដុល្លារ របស់កម្ពុជា។នាងជាក្តីសង្ឃឹមថ្មី របស់កម្ពុជា២០២២ ដែលនាំលាភចូលឆាកអន្តរជាតិខាងមុខ យោងលើទេពកោសល្យមាន។
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-04_121549-kh71.com.jpeg?resize=696%2C870&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-06_659207-kh71.com.jpeg?resize=666%2C1000&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-08_230940-kh71.com.jpeg?resize=696%2C871&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-10_673283-kh71.com.jpeg?resize=696%2C870&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-12_703726-kh71.com.jpeg?resize=696%2C871&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2022/06/phteasdara.com-2022-06-30_07-53-14_939646-kh71.com.jpeg?resize=696%2C870&ssl=1)