ប៉ែន ស្រីពេជ្រ ត្រៀមសម្រាលកូនដំបូងក្នុងខែសីហានេះ

0

ធ្មេចបើកៗនពិធីការិនី ប៉ែន ស្រីពេជ្រ. ដែលព្យាយាមអត់ធ្មត់ពពោះកូន ដំបូងនាងនឹងចូលខែសម្រាលកូន នាអំឡុងខែសីហា។ ទាំងនាង និង ស្វាមីកំពុងតែទន្ទឹងរង់ចាំ ថ្ងៃឃើញមុខមាត់កូនស្រីជាខ្លាំង ហើយអ្នកទាំង២បានសន្យារួមចិត្តគ្នា ថានិងបីបាច់ថែរក្សាកូនអោយល្អរស់នៅក្នុងសង្គម។

ប៉ែន ស្រីពេជ្រ មានការថ្នមខ្លួនបំផុត មួយរដូវកាលមានទម្ងន់នេះ។ នាងបានព្យាយាមធ្វើយ៉ាងណា អោយមានសុខភាពល្អហើយ រមែងអនុវត្តតាមក្បួនច្បាប់គ្រូពេទ្យ បានផ្តល់អោយជានិច្ច។ អ្វីដែលគេមើលឃើញ នាងនិងស្វាមី អរហើយបន់អោយតែដល់ថ្ងៃ ដើម្បីបានឃើញមុខកូន។ ប្រពន្ឋ មានទម្ងន់បែបនេះ ស្វាមីប៉ែន ស្រីពេជ្រ ដែលស្អាត សង្ហាផងនោះ ថ្នមចិត្តប្រពន្ឋណាស់មិនអោយទើសចិត្តឡើយ។

ថ្មីៗនេះ ប៉ែន ស្រីពេជ្រ និងស្វាមី បានថតរូបបែបបុរាណ ដោយរំលេចសាច់ពោះ ដែលខ្ទាតទុកមើលពេលសម្រាលកូនហើយ ។ ម្នាក់ៗ មានការពេញចិត្តដែលបាន សាងនូវរូបភាពល្អៗ សម្រាប់កូនដំបូង ហើយបន្តតម្កល់ចិត្តមើលថែរគ្នា ក្រោយពេលកូនកើតបន្តទៀត។