នៅទីបំផុតចំណងស្នេហា ភេទដូចគ្នា រវាងតារាកំប្លែង ម៉ាដូណា និង កម្លោះវ័យក្មេង ហេង ទ្រី បានឆ្លងដល់អាយុ៧ឆ្នាំ ក្រោយរួមរស់ជាមួយគ្នា។ លោកនិងគូស្នេហ៍បាន ឆ្លងកាត់រឿងច្រើនទាំងទុក្ខ ទាំងសប្បាយ។ មនុស្សជាច្រើន ឃើញថា ម៉ាដូណា រុំព័ន្ឋដោយ បំណុលតែលោក មិនលក់កិត្តិយសនោះទេ ដោយបានតស៊ូដោះស្រាយ រហូតស្បើយមួយគ្រាទៅមួយគ្រា។
តារាល្បីៗ និងតារាហ្វេសបុក ជាច្រើន បានបង្ហាញខ្លួននៅ ថ្ងៃខួបកំណើត ម៉ាដូណា និង ជាខួបស្នេហារស់នៅជាមួយគ្នា៧ឆ្នាំ ។ ពិធីនោះរៀបចំឡើង៥០តុជាង នាភោជនីយដ្ឋាវីហ្វ្រេន ឬស្សីកែវ។ នេះជាការមើលឃើញថា ម៉ាដូណា មិនធ្វើអោយអ្នកសិល្បៈ មានការបោះបង់មិត្តភាពនោះទេ ហើយនៅតែរាប់អានជា មិត្តរួមអាជីពទោះជា មានរឿងមិនល្អក៍ម្នាក់ៗ នៅជាកម្លាំងចិត្តមិនចោលលោក ហើយជួយការពារ អោយលោកខំរឹងមាំ។
ម៉ាដូណាលើកឡើងថា លោកដោះបំណុលគេបានច្រើនណាស់ ដោយសារតែលោក មាន ភាពទទួលខុសត្រូវហើយ មិនរត់ចោលរឿង។ លោករមែងតែងតែលក់ទ្រព្យផ្សំនិងលុយការងារសិល្បៈ យកមកសងគេ។ ហើយកាន់តែរំភើប ខាងកម្មវិធីនានា បានជួយផ្តល់ការងារ អោយលោកធ្វើ រហូតបានកម្រៃ ជួយដោះគេបានពីមួយទៅមួយ លោកមានការអរគុណណាស់ ដែលរាប់អាន និងអាណិតលោក។ដូចនេះហើយទើបសម្រេចចិត្តធ្វើខួបកំណើត អោយសប្បាយលួងចិត្តខ្លួនឯង អោយបានរីកមុខលើករាសីម្តង។