ណុប បាយ៉ារិទ្ឋ ការងារសំខាន់ខណៈស្នេហាមិនទាន់ច្បាស់

0

ពិតណាស់មកទល់ ពេលនេះ តារាចម្រៀង ជួរមុខប្រចាំផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ឋកាន់តែមានវ័យ បោះទៅមុខ។ លោកនៅតែមិនទាន់ កំណត់វេលាពេលណា សម្រេចចិត្តជ្រើសរើសគូ។បើនិយាយពីសិល្បៈ វិញ លោកនៅតែមានប្រជាប្រិយភាព ឈលើលំដាប់ជួរមុខ ដោយមិនខ្លាចចំនុច ថមថយប្រជាប្រិយភាព។

អ្នកគាំទ្រជាច្រើន នៅតែគិតថា លោកណុប បាយ៉ារិទ្ឋ កម្រនិងបើកកកាយជីវិតឯកជន អោយហ្វេនៗបានទទួលជ្រាប។ បើគិតទៅលើតួលេខ និងអាយុកាលរបស់ តារាសំឡេងធ្ងន់រូបនេះ ក៍ច្រើនគួរសម ហើយបើលោករៀបការ កន្លងមកប្រហែលជាមានកូនធំៗក័ថាបាន។ ប៉ុន្តែគេមិននឹកស្មានថា លោកពន្យាពេលអួសទៅ រំលងទទេរ ទាំងឱកាស គិតរឿងនេះនៅមាន ហើយរូបរាង ការងារគឺល្មមអោយមេបា និងនារីទុកចិត្តបាន។ បើទោះជាយ៉ាងណា ក៍គេនៅតែជឿថា អំឡុងពេលណាមួយ លោក និងចំណាយពេលគិត គូរឿងជីវិតគូស្រករ។

ឆ្លងកាត់បទពិសោធន៍សិល្បៈក្បែរ២០ឆ្នាំណុប បាយ៉ារិទ្ឋ ក៍ក្លាយជាគណៈកម្មាការជំនាញម្នាក់ ប្រកបដោយការថ្លឹងថ្លែងដ៍ពូកែ។ លោករមែងឆក់បានការងារធំៗ ក្នុងស្ថាប័ន ដោយមេកើយកម្រមើលរំលង ហើយជឿជាក់លើ សមត្ថភាពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here