រ៉យ ផលិតករវ័យក្មេងបង្ហាញពីភាពភ្ញាក់ផ្អើលចំពោះស្នាដៃរឿងអប់រំខ្លីរបស់ខ្លួនទទួលការគាំទ្រលើសលុបពីទស្សនិកជន

0

 
ដោយចាត់ទុកជាស្នាដៃធម្មតាៗមួយផលិតករវ័យក្មេងលោក នាង គួនណួចិត្រា ហៅ រ៉យ បានបង្ហាញពីភាពភ្ញាក់ផ្អើលរបស់ខ្លួនចំពោះស្នាដៃអប់រំខ្លីមួយមានចំណងជើងថា”កុហក់” បានទទួលការគាំទ្រជាខ្លាំងពីទស្សនិកជនក្រោយលោកបង្ហោះតាមបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗ។
រ៉យ បានបញ្ជាក់ថា៖”អ្វីជាមោទនភាពរបស់ខ្ញុំសម្រាប់រឿងនេះខ្ញុំគិតថាវាធម្មតាៗ សាមញ្ញមួយ។ តែពេលដែលយើងចេញបានរយៈពេល២ទៅ៣ថ្ងៃមានអ្នកចូលទស្សនាជាង ៥លាននាក់ ជារឿងមួយធ្វើឱ្យខ្ញុំនឹកស្មានមិិនដល់ និងលើសពីការរំពឹងទុករបស់ខ្ញុំ”។

ផលិតកររឿង”គំនូស49 “ របស់ Soyo បានបន្តថា ដោយសារតែរឿង”កុហក់”នេះមានសារអប់រំខ្លះជាច្រើន ជាពិសេសទាក់ទងនឹងម្ដាយតែម្ដងតែងតែតស៊ូពុះពារការលំបាកគ្រប់បែបយ៉ាងដើម្បីកូនទើបធ្វើឱ្យស្នាដៃខ្លីមួយនេះទទួលការគាំទ្រពីទស្សនិិកជនច្រើន។ ទន្ទឹមនឹងភាពជោគជ័យបែបនេះ រ៉យ គ្រោងនឹងបញ្ចេញវគ្គ២ ឬវគ្គ៣ថែមទៀតនាពេលឆាប់ៗ ដើម្បីឆ្លើយតបបានការចង់បានរបស់ទស្សនិកជន និងការស្រលាញ់ចូលចិត្តរបស់ខ្លួនឯងផងដែរសម្រាប់ការផលិតរឿងអប់រំដើម្បីសង្គមជាតិ។

“ក្នុងនាមផលិតករយើងតែងតែមានកូនចិត្តមួយចង់ចូលរួមចំណែកជួយដល់សង្គមជាតិតាមរយៈការផលិតរឿងបែបអប់រំខ្លី។ ទោះជាវាមិនមែនជាកម្រិតស្តង់ដារខ្ពស់ក្ដី តែនេះជាអ្វីដែលយើង និងក្រុមការងារទទួលបាន ហើយយើងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាន”។ លោក នាង គួនណូចិត្រា ហៅ រ៉យ បានបន្ថែម។ ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី”កុហក់” និងការត្រៀមផលិតចេញជាវគ្គ២ និងវគ្គខាងមុខ ផលិតករវ័យក្មេងរូបនេះក៏ត្រៀមស្នាដៃជាច្រើនទៀតផង ក្នុងពេលឆាប់ៗខាងមុខ ដោយលោកបញ្ជាក់ថាស្នាដៃរបស់ខ្លួននឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។

លោក នាង គួនណូចិត្រា ហៅ Mizter Roy បានឈរជើងលើវិស័យភាពយន្តផ្នែកដឹកនាំសម្ដែង ១០ឆ្នាំមកហើយ។ ក្នុងនោះលោកបានផលិតស្នាដៃជាច្រើនទាំងរឿងអប់រំខ្លី និងរឿងដុំជាដើម។ រឿងដែលទទួលការគាំទ្រពីទស្សនិកជនដូចជា រឿង”អ្នកក្រ”វគ្គ១ និងវគ្គ២ រឿង”គំនូស៤៩” របស់ Soyo និងបច្ចុប្បន្នគឺរឿង”កុហក់” នេះតែម្ដងដែលកំពុងទទួលការគាំទ្រពីទស្សនិកជនលើបណ្ដាញសង្គម Facebook៕

LEAVE A REPLY

Please enter your comment!
Please enter your name here