ឌួង ហ្សូរីដា បង្ហូរទឹកភ្នែកលាយរំភើប ពេលឃើញអ្នកម្តាយ ខំជម្នះជំងឺដើម្បីកូនៗ

0
- Advertisement Banner -

មិនតិចពាន់ដុល្លារនោះទេ ដែលឌួង ហ្សូរីដា ព្យាយាមចំណាយព្យាបាល ដល់អ្នកម្តាយ រស់តស៊ូជាមួយជំងឺរាប់ខែ។ ស្ថិតក្នុងសភាពប្រសើរឡើងៗ ជំងឺរបស់អ្នកមានគុណ ហ្សូរីដា វិវត្តន៍ក្នុងភាពប្រសើរ។ភាពល្អបែបនេះហើយ ដែលធ្វើអោយ មេគ្រួសារ ហ្សូរីដា រមែនរំភើបលាយទឹកភ្នែក បានអ្នកម្តាយជាស្បើយ រំភើបចិត្តជាមួយកូនៗ។

ទោះអស់ប្រាក់ប៉ុន្មាន ចាយប៉ុណ្ណា ហត់នឿយប៉ុណ្ណា ក៍ហ្សុរីដា និងប្អូនៗ គ្មានពាក្យថា Noឡើយ ខំម្នីម្នារត់រកការងារ យកប្រាក់មើលម្តាយ។ ធ្វើល្អបានល្អ ដឹងគុណឪពុកម្តាយ មិនស្រយុត រហូតធ្វើអោយ ម្តាយតារាល្បីរូបនេះ ប្រសើរសុខភាពជាបន្តបន្ទាប់ ហើយងាកមកញញឹមរីករាយជាមួយ កូនដោយភាពកក់ក្តៅជាថ្មី។

ក្នុងឃ្លីបវិដេអូមួយ ពេលមកផ្តល់ការសម្ភាសន៍ ហ្សូរីដា បាននិយាយថា ម្តាយខំមើលថែកូនដោយ ភាពមុះមុត អត់ធ្មត់តែម្នាក់ឯង។ ដូចនេះកូនៗ គ្មានចង់ឃើញអ្វី បន្តទៀតក្រៅពីចង់អោយអ្នកម្តាយ ជំនៈជំងឺ ខំតស៊ូ រស់ដើម្បីកូនៗ។ពិតណាស់ ហ្សូរីដា លះបង់ច្រើន ដោយមិន ដែលពោលពាក្យថា ហត់នឿយ ហើយចុងក្រោយ គុណបុណ្យមានអ្នកម្តាយ ខ្លួនជាពីជំងឺ ដូចការរង់ចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here