ណាតាហ្សា ព្រលែងខ្លួនសាហាវ ទាំងសហគមន៍ឥស្លាមប្រតិកម្ម

0

បន្ទាប់ពីរូបថតស៊ិចស៊ីប៉ុន្មានសន្លឹករបស់តារាសម្ដែង កញ្ញា ណាតាហ្សា ត្រូវបានបង្ហោះឡើង ជនជាតិខ្មែរឥស្លាមរស់នៅកម្ពុជាជាច្រើន រិះគន់ថានាងគឺជាជនជាតិខ្មែរឥស្លាមទី១ ដែលបានលែងខ្លួនស៊ិចស៊ី ហើយបានចោទថានាងធ្វើអោយវប្បធម៌ទំនៀមទំលាប់របស់នារីឥស្លាមរងការប៉ះពាល់ ក្នុងពេលដែលប្រពៃណីរបស់ជាតិសាសន៍នេះ គឺនារីសូម្បីតែព្រលែងសាច់ដៃ សាច់ជើង និងសក់ក្បាលគឺមិនបានផង។ យ៉ាងណាមិញ នាងថាខ្លួនឈប់ខ្វល់ជុំវិញប្រតិកម្មដែលបានធ្វើឡើងនោះហើយ ដោយសាររតែនាងគឺជាតារាសិល្បៈ ដែលត្រូវតែបត់បែនតាមបរិយាកាសការងារ ហើយមិនអាចបន្តរុំកាយជិតៗតាមអ្វីដែលជាលក្ខណ្ឌរបស់ជនជាតិឥស្លាមបានទេ។

កញ្ញា ណាតាហ្សា និយាយថា នាងពិតជាដឹងថាខ្លួនមានកំហុសដែលហ៊ានទទួលថតស៊ិចស៊ី ក្នុងឈុតប៊ីគីនី ក្នុងពេលដែលនាងគឺជាជនជាតិឥស្លាមមួយរូប ដែលមានប្រពៃណីតឹងរឹង។ ប៉ុន្តែនាងថាស្ថានភាពសិល្បៈ មិនអាចអោយនៅតែរក្សាជំហរបិទបាំង រមទម្យមួយមុខកើតទេ គឺត្រូវតែមានសុភាពខ្លះ ស៊ិចស៊ីខ្លះ ដើម្បីតម្រូវចិត្តផលិតករ និងទស្សនិកជនដែលចង់បានចំណីអារម្មណ៍ប្លែកៗ។ កញ្ញា ថាខ្លួនសម្រេចចិត្តថតស៊ិចស៊ី មិនមែនផ្គើនជនជាតិឥស្លាមដែលហាមប្រាមនោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថាបំណាច់ដើរក្នុងរង្វង់សិល្បៈទៅហើយ គឺអ្វីដែលអ្នកសិល្បៈគ្រប់ជាតិសាសន៍ធ្វើបាន រូបនាងក៏ធ្វើបានដែរ។ នាងនិយាយថា«នៅពេលយើងថតស៊ិចស៊ីចឹងៗ គឺមិនមែនតែសហគមន៍ឥស្លាមទេដែលរិះគន់ គឺសូម្បីតែបងប្អូនជនជាតិខ្មែរយើងក៏រិះគន់ដែរ ប៉ុន្តែបើអាល័យតែខ្វល់បែបហ្នឹង យើងចូលសិល្បៈមិនកើតបើ បើសិល្បៈវាត្រូវបត់បែនចឹង!»។ យ៉ាងណាមិញ នាងថាបើក្រុមផលិតករតម្រូវអោយនាងថតស៊ិចស៊ីខ្លាំង ដូចជាចំហរល្វែងលើ និងល្វែងក្រោមជាដើម ក៏នាងមិនហ៊ាននោះដែរ ដ្បិតថាអោយតែទម្រង់សិល្បៈគឺនាងគួរតែទទួលសម្ដែងបាន។

យ៉ាងណាមិញ រូបថតស៊ិចស៊ីរបស់កញ្ញា ណាតាហ្សា ក៏ត្រូវបានមហាជនមួយចំនួនសរសើរថាស្រស់ស្អាត និងទាក់ទាញផងដែរ ជាពិសេសអ្នកដែលធ្លាប់ឃើញតែនាងស្លៀកឈុតជិតៗក្នុងទម្រង់បែបខ្មែរ និងបែបឥស្លាម។

LEAVE A REPLY

Please enter your comment!
Please enter your name here