សង្ក្រាន្តវត្តត្រពាំងគង ខេត្តកំពង់ស្ពឺ ជាប់ជាសង្ក្រាន្តយូរជាងគេ

0
- Advertisement Banner -

ក្នុងចំណោមសង្ក្រាន្តធំៗដែលបានធ្វើឡើង គឺមានតែសង្ក្រាន្តនៅវត្តត្រពាំងគង ក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះដែលមានរយៈពេលយូរថ្ងៃជាងគេ ដោយមានរយៈពេលរហូតដល់មួយអាទិត្យ គឺធ្វើឡើងតាំងពីថ្ងៃមុនចូលឆ្នាំខ្មែរ ហើយបិទបញ្ចប់ក្រោយគេ គឺក្រោយចូលឆ្នាំចប់២ថ្ងៃ ដោយទើបតែបញ្ចប់នៅថ្ងៃទី១៨ មេសា ឆ្នាំ២០២២។ អ្វីដែលគួរអោយកត់សម្គាល់គឺសង្ក្រាន្តនេះបានបិទបញ្ចប់ដោយតារាល្បីៗ និង ភាពអឹកអធឹកយ៉ាងខ្លាំង តាំងពីរសៀលដល់យប់ជ្រៅ។

សង្ក្រាន្តនេះ ត្រូវបានគេដឹងថា គឺជាការចំណាយទាំងស្រុងដោយឯកឧត្តម ប៊ុត ចន្ថា និង លោកជំទាវ ឆិល លក្ខិណា ដែលគេស្គាល់ថាគឺជាមន្ត្រីរាជការក្នុងជួរទាហាន និង ជាអ្នកជំនួញល្បីឈ្មោះមួយរូប ដែលតែងតែធ្វើសកម្មភាពបរិច្ចាគជាហូរហែរ រហូតត្រូវបានអ្នកស្រុកចាត់ទុកថា គឺសប្បុរសជនល្បីឈ្មោះនៅទីនោះ។ ឯកឧត្តម និង លោកជំទាវ បានចំណាយថវិកាជាច្រើនក្នុងការធ្វើសង្ក្រាន្តដ៏ធំមួយនោះ ហើយនៅថ្ងៃបញ្ចប់ ក៏មានបន្ថែមល្បែងប្រជាប្រិយ និង បង្ហោះគោមពេញអាកាស ក្រៅពីការរាំច្រៀងផងដែរ ពីសំណាក់តារាល្បីៗ។

ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះ ក្នុងសង្ក្រាន្តដែលឯកឧត្តម និង លោកជំទាវបានធ្វើឡើង៖

LEAVE A REPLY

Please enter your comment!
Please enter your name here