​ Mommy កញ្ញា​ មកឈុតធំ​ ជា​ ទេវតាឆ្នាំថ្មី​ កិរិណីទេវី​

0

ឱក សុគន្ធកញ្ញា ក៍មិនចាញ់ តារាផ្សេងទៀតដែរ ក្នុងឱកាសឆ្នាំថ្មី ដែលប្រទេសកម្ពុជាប្រារព្ឋឡើងវិញ ក្រោយខកខាន២ឆ្នាំ ឃើញថាម្នាក់ខំរកចំនុចប្លែកៗ អោយទាក់ទាញ។ ក្នុងនោះគេឃើញក្រុម បវរកញ្ញា កម្ពុជាមួយចំនួនបានគ្រងឈុត ជាទេវតា។ ចំណែក កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា ក៍បានរំលេចជាតួអង្គ ទេវតា គន់ហើយពិតជាស្រស់ស្អាតបំផុត។

ឱក សុគន្ឋកញ្ញា បានបង្ហាញនូវ គំនិតប្លែកៗ ក្នុងការទាក់ទាញ អោយអ្នកទស្សនាបានឃើញ ។ គំនិតមួយៗ ដែលរំលេចចេញមកឃើញថា មានភាពទាក់ចិត្ត ហើយប្លែកពីគេច្រើន។ ដែលនេះជាការច្នៃ ប្រឌិតពីជំនួយការពិសេស បានខំរិះគិត ធ្វើយ៉ាងណា អោយ តារាដ៍ល្បីម្នាក់នេះនៅតែទទួលបាន ប្រជាប្រិយភាពឈលើលំដាប់ជួរមុខដដែល ក្នុងនាមជាតារាចម្រៀង។

ឱក សុគន្ឋកញ្ញា កាន់តែមមាញឹក ជាមួយអាជីពសិល្បៈ បន្ទាប់ពីបានត្រឡប់មកវិញម្តងទៀត ក្រោយសម្រាកមើលថែទាំកូនប្រុស។ អ្នកនាង បានត្រៀមការងារ សំខាន់ៗជាច្រើនលើផ្នែកគណៈកម្មាការ ហើយក្នុងពេលឆាប់ៗនេះ នឹងបង្ហាញមុខ កម្មវិធីខេមបូឌាអាយឌល រដូលកាលទី៤ ជាមួយ តារារួមជំនាន់ រួមទ្រនំជាមួយគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here