អ៉ិន លក្ខិណា បានដៃបណ្ដើរប្រុសសង្ហារជ័យលាភីឯកទៅប៉ូឡូញ តំណាងបេក្ខភាពកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ

0

បុរសឯកខ្លាំងនិង មានដងខ្លួនរឹងមាំឌាំងល្អត្រូវបាន ចូលរួមប្រកួត កម្មវិធី Supranational Cambodia ឆ្នាំ 2022 បានដណ្តើមគ្នាលើកពាន ដោយមកឈកាន់ដៃគ្នា ស្តាប់លទ្ឋផល។ ចុងក្រោយ បុរសមុខស្រស់ និងកញ្ញាឯកម្នាក់ អ្នកទាំង២ ត្រូវឈ្នះ ទាំង២ ដោយមួយទៅប្រទេស ប៉ូឡូញ ។ ជាផ្លូវការ អបអរសាទរដល់លោក ឡៅ បញ្ញា Lao Panha ដែលបានគ្រងតំណែងបុរសឯក Mister Supranational Cambodia ជាលេីកដំបូង ប្រចាំឆ្នាំ២០២២។ លោកនឹងត្រូវត្រៀមខ្លួនតំណាងជាតិអោយកម្ពុជាក្នុងការប្រកួតបុឯកលំដាប់ពិភពលោក Mister Supranational ឆ្នាំ២០២២ ជាមួយ នាង អុិន លក្ខិណានៅឯប្រទេសប៉ូឡូញ (Poland) ឆាប់ៗខាងមុខនេះ។

ឡៅ បញ្ញា មានដងខ្លួនសង្ហា ជះចេញមកទាក់ទាញ ទឹកមុខស្រស់ស្រាយញញឹមទាក់ទាញ។ លោកជាតារាបង្ហាញម៉ូដ និងជាកីឡាករបាល់ទះម្នាក់ ហើយរូបសម្បត្តិរបស់លោក ត្រូវបានអ្នកនិយមលេង បណ្តាញសង្គម និង តីកតុក ចូលចិត្ត និងតាមដានណាស់។ លោកនឹងបង្វឹកខ្លួនអោយល្អបន្តទៀត ដើម្បីមានទុនឡើងទៅ កាន់ប្រទេសគេ យកកិត្តិយសជូនជាតិកម្ពុជា។បេក្ខភាពរកបានហើយ តំណាងកម្ពុជា បានទៅ កញ្ញាវ័យឆ្លាតរាងខ្ពស់ ស្តើងស្រអែមស្រស់គឺ កញ្ញា អុិន លក្ខិណា ហើយក៍ត្រៀមខ្លួនជាស្រេចដើម្បៅហោះទៅកាន់ឆាកអន្តរជាតិ។ ថ្មីៗនេះ ប្រទេសប៉ូឡូញ ដែលជាម្ចាស់ផ្ទះ ស្រាប់តែចេញសាផ្តោតការប្រកួតនោះ ចូលន័យ លើកទឹកចិត្តអ៊ុយក្រែន ដោយប្រកាសអោយ នារីមកប្រកួតតាមប្រទេសនីមួយៗ ត្រូវយល់អំពីប្រធានបទដែលបានដាក់ចេញនេះ។ ប្រធានបទនេះបានចោទឡើង បណ្តើរៗហើយព្រោះប្រទេសខ្លះ មិមចង់លូកលាន់ចូលជ្រៅ រវាងការប៉ះទង្គិចគ្នា រវាងរ៉ូស្សុី និង អ៊ុយក្រែន។

ចំពោះ នាងកញ្ញា អុិន លក្ខិណា ដែលនៅវ័យក្មេងជាងគេវ័យក្បែរ២០ឆ្នាំ មែនតែសន្ទុះចិត្តឡើងឆាករបស់នាង គឺមិនចេះខ្លាចគេឡើយ។ នាងរមែងដាក់អារម្មណ៍លើការងារ ហើយមិនដែលធ្វើអោយ ខ្ជីខ្ជាឡើយ។ ភាពក្លាហាន មិនតក់ស្លុតជាមួយឧបសគ្គនេះហើយរុញអោយ លក្ខិណាក្លាយជាម្ចាស់មកុដ តំណាងកម្ពុជា។ នាងក៍ជាបេក្ខភាព ធ្លាប់ប្រឡងតាមបណ្តាកម្មវិធីច្រើន ទើបនាងយល់ច្បាស់ពីការឡើងឆាក។

LEAVE A REPLY

Please enter your comment!
Please enter your name here