ញ៉ាក់ខ្លាំង ពេជ្រ សោភា ស្លៀកឈុតបែប​ Fashion ច្នៃ​ចេញពីក្រម៉ា

0
- Advertisement Banner -


មួយឈុតនេះពិតជា​អស្ចារ្យ​ណាស់​ ដែលពេជ្រ សោភា យក ឈុតបែប​ Fashion ច្នៃ​ចេញពីក្រម៉ា​ រួម​ជាមួយគ្រឿង​អលង្ការ​ខ្មែរ​ ពីជា​ស្អាត​អស្ចារ្យ​ សាកសម​ជា​កំពូល​តារា​ចម្រៀង​ពិតៗ​។ពេជ្រ​ សោភា​ ស្រលាញ់អ្វីដែលជា​របស់ខ្មែរ​ បេះដូងខ្មែរ អ្នកនាងរមែង រកនូវគន្លឹះថ្មីៗមកបង្ហាញហើយរមែងទទួលបានការគាំទ្រពី ហ្វេនៗជាប្រចាំ។

មិនមែនជាលើកទី១នោះទេ ដែលពេជ្រ សោភា រំលេចចេញ នូវអ្វីដែលជា សម្បត្តិរបស់ខ្មែរ ហើយបានចំណាយចេញមកឃើញថា ប្លែកភ្នែកប្លែកអារម្មណ៍ឃើញហើយទ្រាំសរសើរមិនបាន។ នាងពិតជាតារាលេចធ្លោ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ បែបសិល្បៈ ដែលមានស្ទីលសម្បូរច្រើន។ មិនថាសម្លៀកបំពាក់ ការតុបតែងខ្លួន សូម្បីចំណាយលើបទចម្រៀងក៍មិនតិចលុយដែរអោយតែ បង្អួតអ្វីដែលជារបសខ្មែរ។

ពេជ្រ សោភា នៅតែជោគជ័យលើសិល្បៈ ហើយក៍នៅតែជាតារាពេញនិយម នៅក្នុងវិស័យចម្រៀង។ ថ្មីៗនេះ សោភាជោគជ័យលើ តំណែងគណៈកម្មាការ ដោយមហាជនក៍ សរសើរថាសមជាអ្នកមានបទពិសោធន៍។ ប៉ុន្តែអ្នកនាង បែរជាអភ័ព្ទទៅវិញពីជីវិតស្នេហា ដូចជាមិនសមប្រកបឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here