អ្នកច្នៃម៉ូដឈុតតំណាងជាតិ ចេញមុខមកពន្យល់ខាងថៃក្រោយប្រតិកម្ម ឈុត អនុក្សត្រី បាយសីតេជៈ»

0
- Advertisement Banner -

នៅមុននេះ ខាងថៃមួយចំនួនបានចេញមកប្រតិកម្មរឿងកម្ពុជាច្នៃឈុតមួយ ដែលនឹងប្រកួតក្នុងកម្មវិធី Miss Queen Cambodia ២០២២ដោយឈុតនោះដាក់ឈ្មោះថា«អនុក្សត្រី បាយសីតេជៈ»។ ក្រោយបង្ហោះរូបនោះថៃ ហាក់ទើសទ័ល ។ ប៉ុន្តែខាងកម្ពុជា មិនបានបង្អាក់ឡើយក៍បន្តឈុតនេះប្រកួតក្នុងស្រុកហើយឈ្នះលើឆាកទៀតផង។

បណ្តាអ្នកគាំទ្រថៃ​បាន​បដិសេធ​និង​សំលៀកបំពាក់​ជាតិរបស់​ MQC មួយនេះ​ ដោយគេបាន​សរសេរថា : ប្រឆាំងនឹងការស្លៀកពាក់បែបនេះ ។ វាពិតជាមិន​ស័ក្តិសមទេ​ ​ដែលរបស់អស់ទាំងនេះ​ជា​របស់ដែល​ប្រជាជន​ឡាវ​និង​ថៃ​គោរព​បូជា​ តើ​អ្នក​យក​ធ្វេីឈុតមួយនេះឡេីងមកបាន​ដោយ​របៀប​ណា? ដាក់​បាយសី​លើ​ជើង យករបស់​ខ្ពស់​ធ្វើដាក់នៅន្លែងទាប។ តេីអ្នកមាន​យោបល់បែបណាដែរ?
បើតាម លោក លី ភត្រ្តារដ្ឋហ្វុង បានពន្យល់ច្បាស់ៗថា សុំបកស្រាយតែប៉ុន្នឹងមុនប្រកួត ៖

⚜️តួរនាង ជាតួរបាយសីពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូល ត្រង់ជើងគឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសី តែម្ដង ។
ត្រង់ពេលបាយសីធ្វើពិធីរួចបោះចោលដើរជាន់ពីលើវិញ ហេតុអីក៏រអៀសខ្លួនផង ទោះបោះចោលក៏នៅជាបាយសីគោរព រឺមួយបោះចោលហើយលែងមានន័យ អ្វីៗយើងជាអ្នកបង្កើត ដូច្នេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមយើងខ្ញុំទទួលយក តែសូមកុំជាន់ពន្លិច អរគុណសម្រាប់ការគាំទ្រឈុតមួយនេះ ។
អរគុណប្រជាជនថៃដែរឈឺក្បាលល់នៅមិនសុខ។ការប្រកួតកម្មវិធី បវរកញ្ញាភេទទី៣នេះ ចាប់ផ្តើមហើយ ដោយបេក្ខភាពនីមួយៗមកប្រជែងគ្នា។ ហើយវគ្គប្រកួតបឋមបានប្រឡងហើយកាលពីល្ងាចថ្ងៃទី១៤ មិនា ឆ្នាំ២០២២ ក្រោមការគាំទ្រពីមហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here