Miss Queen Cambodia កំពុងលេចធ្លោគួរឱ្យចាប់អារម្មណ៍

0

ការប្រកួតកម្មវិធីខាងលើ បាននឹងត្រៀមដំណើរការជាថ្មី ហើយបវរកញ្ញាភេទទី៣ តំណាងប្រទេស នីមួយៗក៍ឃើញថា មានការប្រុងប្រៀបជាបណ្តើរៗ ដើម្បីប្រជែងគ្នា។ នៅក្នុងនោះ បវរកញ្ញាភេទទី៣ ខ្មែរយើងវិញពិតជាមានសម្រស់ ស្រស់ស្អាត មិនធម្មតានោះទេ ហើយក៍មានភាពឆ្លាតវៃ មិនអន់ឡើយរហូតដាក់ការរំពឹងថា ធ្វើបានល្អលើឆាកជាក់ជាមិនខាន។

សម្រស់បវរកញ្ញា ភេទទី៣ អាស៊ានប្រទេស ឃើញថា បានលើកមកផ្គូរផ្គងគ្នា ប្រជែងអោយអ្នកទស្សនា វិភាគអ្នកណាស្អាតជាងអ្នកណា។ នៅក្នុងនោះយើងក៍ឃើញកញ្ញាប្រទេសកម្ពុជាយើង បានត្រូវលើកមកបង្ហាញផងដែរ។ ម្ល៉ោះហើយគេពិតជាសង្ឃឹមថាបេក្ខភាព នៃប្រទេសយើងពិតជាក្លាយជាការចាប់អារម្មណ៍មិនខាន។

បវរកញ្ញាកម្ពុជាយើងធ្លាប់បានផ្តល់ការសម្ភាសន៍ថា នាងត្រៀមខ្លួនជាស្រេចឡើងទៅប្រទេសថៃ ហើយក៍ប្រមូលយកបទពិសោធន៍ដែលមាន ធ្វើអោយបានល្អបំផុតតាម អ្វីដែលខិតខំប្រឹងប្រែង។នាងសុំត្រឹមតែការលើកទឹកចិត្ត ពីអ្នកគាំទ្រ ដោយធ្វើយ៉ាងណារួមគ្នា ជួយជាការស្រឡាញ់តទៅពេលប្រកួតលើឆាកនោះ។
សម្រស់បវរកញ្ញាភេទទី៣ ២០២២ នៃប្រទេសអាស៊ាន មាន៖ CAMBODIA 🇰🇭: @pl_saiINDONESIA 🇮🇩: @kazzia_doll MALAYSIA 🇲🇾: @tasya_fierce. PHILIPPINES 🇵🇭: @fuschia_karen THAILAND 🇹🇭: @rock_kwanlada.VIETNAM 🇻🇳: @trandaitruong2 ។

LEAVE A REPLY

Please enter your comment!
Please enter your name here