ពេជ្រ សោភា ហាក់ស្ងាត់ចម្រៀងជាដៃគូ

0
- Advertisement Banner -

អ្នកនាងពេជ្រ សោភា បាន ច្រៀងចម្រៀងពីមុនៗ ធ្លាប់មានចម្រៀង ច្រៀងជាដៃគូជាមួយតារាប្រុសមួយចំនួន កាលពីច្រើនឆ្នាំមុន។ យ៉ាងណាមិញ បន្ទាប់ពីខកខាន ពេជ្រ សោភា បានប្រើលទ្ឋភាពច្រើន ផលិតចម្រៀង ច្រៀងរាំដោយខ្លួនឯងយ៉ាងលេចធ្លោ។ យ៉ាងណា ពេជ្រ សោភា នៅតែឆក់បានភាពលេចធ្លោ បើទោះជា មិនមានដៃគូចម្រៀងដូចគ្រាកន្លងមកក្តី។

សម្រាប់ការជ្រើសយកដៃគូ ចម្រៀងរបស់ពេជ្រ សោភា នាពេលនេះឃើញ មានក៍បាន មិនមានក៍បាន ព្រោះ អស់មានភាពសំខាន់ទៀតហើយ ដោយសារអ្នកនាង អាចធ្វើបទតែងចម្រៀង ដោយខ្លួនឯង បានយ៉ាងល្អ។ មានដៃគូចម្រៀងក៍ល្អ អាចផ្សំបរិយាកាស ការងារ មើលទៅអោយរិតតែទាក់ភ្នែកទាក់អារម្មណ៍ អ្នកទស្សនា អោយចូលចិត្តជាបន្តបាន។ ទោះកន្លងមកអ្នកនាងពិចារណា រកដៃគូជាថ្មីឃើញថា អ្នកនាងនៅ មិនទាន់បាន អ្នកជំនាញថ្មីណា ច្បាស់លាស់ចេញមុខ ក្រៅពីសហការ ការងារពីមិត្តរួមក្រុមនោះទេ។

ពេជ្រ សោភា បើនិយាយពីជីវិតការងារ វិញក្នុងសិល្បៈ អ្នកនាង បានភាពជោគជ័យជាបន្តបន្ទាប់ ដោយមានការទទួលស្គាល់ពី មៈ្ឈដ្ឋានមហាជន យ៉ាងច្រើន លើសលុប។ ប៉ុន្តែអ្នកនាងហាក់មិនទទួលបានភាពជោគជ័យលើ ផ្លូវគូជីវិតសោះឡើយ ដោយជួបតែស្នេហា មិនរឹងមាំហើយ ជូរចត់។ បែបនេះហើយ ទើបអ្នកនាងរមែង មិននិយាយរឿងមួយនេះច្រើននៅចំពោះ អ្នកកាសែត ក្រៅពីអួតតែលើអ្វីដែលល្អ មាននៅក្នុងទំព័រសិល្បៈតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here