មិនដឹងថាជាករណីអ្វីនៅឡើយទេ តែយោងតាមការបង្ហោះរបស់តារាសម្ដែង លោក ស៊ឹម សុរាមភូមិ គឺលោកប្រកាសដាក់បណ្ដឹងចំពោះនារីម្នាក់ ដែលបានបង្ហោះអោយលោកចេញមុខសងបំណុល ទាំងដែលលោកខ្លួនឯងមិនបានដឹងខ្លួន។ មានការសង្ស័យថា នារីនោះទំនងជាចាញ់បោក អ្នកយករូបរបស់លោក ស៊ឹម សុរាមភូមិ ទៅបន្លំ តែយ៉ាងណាចំពោះករណីនេះ លោក ស៊ឹម សុរាមភូមិ នៅតែប្រកាសថាដាក់បណ្ដឹង ព្រោះមិនបានទាក់ទង ឬស្វែងយល់អោយច្បាស់លាស់សិនមុននឹងយករូបរបស់លោកយកមកសម្អុយ។
លោកបានសរសេរបង្ហោះថា “មិនគួរអោយជឿទេ ថាមានមនុស្សថោកទាបបែបនេះអាក្រក់បំផុតយករូបខ្ញុំធ្វេីបែបនេះ ខ្ញុំបាទ សុឹម សុរ៉ាមភូមិ ខ្ញុំមិនដែលខ្ចីលុយអ្នកណាឡើយ ហើយលេខទូរសព្ទខ្ញុំ3ខែ្ស គឺមាននៅលើFB សំរាប់ធ្វើការងារមិនបានបិទឡើយ FB និង Page ផ្លូវការខ្ញុំក៏នៅធ្វើការរាល់ថ្ងៃដែល បើខ្ញុំខ្ចីលុយនាងមែន មិចមិនតេមកខ្ញុំ ? ថ្ងៃស្អែកខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅនាង ដែលខ្ញុំមិនដែលស្គាល់នាងសោះ ហើយហ៊ានយកកិតិ្តយសខ្ញុំមកលេងសើចបែបនេះ សូមបងប្អូនជួយស៊ែរផង អគុណ🙏”។ ជាមួយនឹងការព្រមាន គេមិនទាន់ដឹងថាភាគីនារីដែលបង្ហោះពីលោក មានការតបតយ៉ាងណានៅឡើយទេ៕