ប៉ុន្មានឈុត មើលសឹងមិនស្គាល់ថាជាលោកជំទាវមួយឡេង

0

ក្នុងចំណោមតារាអនឡាញល្បីៗ លោកជំទាវមួយឡេង ដែលម្ចាស់គ្រឿងសម្អាង និង ជាម្ចាស់ហាងមាសពេជ្រមួយឡេងដ៏ល្បីឈ្មោះ ក៏ជាប់លេខខាងលេងខ្លួន និង មានស្ទីលប្លែកៗនៅលើបណ្ដាញសង្គមមិនអន់ដែរ។ ជាក់ស្ដែងរូបថតប៉ុន្មានសន្លឹករបស់លោកជំទាវ គឺថាមើលហើយស្ទើរមិនចង់ជឿថាគឺជាលោកជំទាវនោះឡើយ ដោយសារទាំងស្រស់ស្អាត និង វ័យក្មេង ហើយក្រឡេកទៅមើលរូបភាពវិញ គឺថាស្ទើរដូចនារីកូនកាត់ឥណ្ឌាតែម្ដង។ នេះគឺជាស្ទីលតែងខ្លួនមួយថ្មីរបស់លោកជំទាវ ក្រោយពេលលោកជំទាវត្រលប់មកពីអាមេរិកវិញ ហើយក៏ជាស្ទីលប្លែកភ្នែកផងដែរ ដោយសារតែកន្លងមកគេឃើញលោកជំទាវច្រើនតែបង្ហាញទឹកមុខបែបស្រគត់ស្រគំ ក្នុងសំលៀកបំពាក់តំណាងជាតិ បែបបុរាណ និង ប្រពៃណីខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here