ផាភួង និង លាង ឧត្តម នៅបន្តលាក់ចំណងស្នេហ៍ដល់ពេលណា?

0
- Advertisement Banner -

មិនតិចខែទេដែលគេ ឯងនៅក្នុងរង្វង់សិល្បៈ បានស្គាល់និងដឹងថា មេម៉ាយស្រស់សោភា ផាភួង និងលោក លាង ឧត្តម មានទំនាក់ទំនងគ្នាលើសពីមិត្តភាព។ គេតាមដានថា មួយគូនេះលាក់លៀមច្រើន ហើយមានហេតុផលអ្វី នៅលាក់កំបាំងទៀត បើម្នាក់ៗបណ្តើរគ្នាយ៉ាង ប្រសាចទៅកម្មវិធី សូម្បីតែនៅលើបណ្តាញសង្គមហ្វេសបុក ក៍ឃើញ តារាចាស់ទុំ១គូនេះ បង្ហោះរូបស្និតគ្នា ជាប្រចាំឥតស្វាង។

ដូចមហាជនបានឃើញមកហើយថា តារាសម្ដែង លាង ឧត្តម សព្វថ្ងៃនេះកំពុងមានភាពមមាញឹកខ្លាំងលើអាជីពការងារសិល្បៈ ដោយលោកបានទទួលតំណែងជាតួអង្គនៅក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿង។ តែយ៉ាងណា មិញគេក៏ឧស្សាហ៍ឃើញតារាសម្ដែងប្រុសរូប បើកចំហពីទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយតារាសម្ដែងស្រី ផា ភួង នៅលើបណ្ដាញសង្គមឱ្យមហាជនបានចាប់អារម្មណ៍ថែមទៀតផង។

ដូចជាញឹកញាប់ លោក លាង ឧត្តម បានប្ដូររូបភាព Profile នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយដាក់រូបគូជាមួយអ្នកនាង ផា ភួង ទំនងដូចជាបង្ហើបបង្ហាញប្រាប់ពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរឱ្យមហាជនអស់សង្ស័យ ។ មួយវិញទៀត អ្វីដែលគួរឱ្យគត់សម្គាល់ទៀតនោះ គឺក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកនាង ផា ភួង ក៏មានវត្តមាននៅក្នុងខ្សែភាពយន្តដែលត្រូវសម្តែងជាមួយគ្នានឹងលោក លាង ឧត្តម ទៀតផង អ្នកនាងក៏ហាក់បង្ហាញពីភាពស្និទ្ធស្នាលជាពិសេសដែលជាតារាសម្ដែងជើងចាស់ដូចគ្នាផងដែរ។

អ្នកនាង ផា ភួង ធ្លាប់បានឱ្យដឹងថា អ្នកនាងមិនសារភាពថាមានទំនងទំនងស្នេហាជាមួយលោក លាង ឧត្តម ឬយ៉ាងណាទេ? ក៏ប៉ុន្ដែអ្នកនាងទុកឱ្យមហាជនអ្នកគាំទ្រជាអ្នកដាក់ពិន្ទុរថា អ្នកទាំងពីរសមគ្នា ឬមិនសម តែប៉ុណ្ណឹង។ទោះជាយ៉ាងណាក្ដី មហាជនក៏ដឹងថា អ្នកទាំងពីរសុទ្ធតែមានបេះដូងទំនេររៀងៗខ្លួន បើទោះបីជាងាកមកចាប់ដៃគ្នាជាគូអនាគត ក៏មើលទៅកូនៗទាំងពីរពេញចិត្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here