ទប់លែងជាប់ ម៉ាដូណា ព្រមានស្ត្រីម្នាក់ដោយទុកពេលតែមួយសប្ដាហ៍ឱ្យចូលខ្លួនដោះស្រាយបំណុល

0

ចាត់ទុកថាគឺជាលើកទី១ដែលតារាកំប្លែងលោក ម៉ាដូណា បើកបង្ហាញមុខកូនបំណុលដែលមិនព្រមធ្វើការដោះស្រាយទាល់តែសោះ បន្ទាប់ពីលោកប្រកាសនៅក្នុងវីដេអូឃ្លីបវីដេអូមួយរយះមកហើយ ថាមានគេបោកលុយតុងទីនលោករហូតដល់រាប់សែនដុល្លារនោះ។ លោកបានបង្ហោះដោយបោកមុខចំៗចំពោះនារីម្នាក់ឈ្មោះស្រីនាង ដែលគេស្គាល់ថា គឺជាអ្នកសំលៀកបំពាក់ និង បើកហាងសាឡនមួយកន្លែង ដោយលោកបានសរសេរអះអាងថា បានគេចវេសមិនឆ្លើយតបទាល់តែសោះ បន្ទាប់ពីបានជំពាក់លុយលោកប្រមាណជិត២ម៉ឺនដុល្លារ។

លោកបានទាមទាអោយស្ត្រីឈ្មោះស្រីនាងនេះចូលខ្លួនដោះស្រាយបំណុលក្នុងរយៈពេលមួយសប្ដាហ៍បើមិនដូច្នេះទេ លោកនឹងធ្វើតាមផ្លូវច្បាប់ជាបន្តបន្ទាប់។ ការបង្ហោះរបស់លោកក៏ចាត់ទុកថាគឺជារឿងដ៏ក្ដៅគគុកមួយ ចំពោះបុគ្គលដែលទទួលលេងតុងទីនទៅហើយ តែសុខចិត្តលក់ឈ្មោះ លក់កិត្តិយស ព្រោះតែគ្មានការទទួលខុសត្រូវទាំងឡាយអោយភ្ញាក់រលឹកផងដែរ ដើម្បីកុំអោយសប្បាយនឹងបានប្រាក់ពីគេហើយមិនធ្វើការដោះស្រាយនោះ។