ថៃប្រគល់សិទ្ធិឱ្យ Kokowa Khemisunida Miss Grand Thailand2019 ក្លាយជាអ្នករៀបចំការប្រកួត Miss Grand នៅថៃ

0

លោកណាវ៉ាត់ ដែលជាបុគ្គលដ៍ល្បីឈ្មោះហើយ ត្រូវបានប្រជាជនថៃ និងកម្ពុជា ទទួលស្គាល់ថា ជាអ្នកគ្រប់គ្រង កម្មវិធីMiss Grand ផងនោះ បានសម្រេចចិត្តផ្ទេរតំណែងរៀបចំអោយ ទៅនារីកំពូលសម្រស់ ម្ចាស់មកុដឆ្នាំ២០១៩ នាងកូកូ។ នេះជាការសាងភាព ចាប់អារម្មណ៍មួយនៅក្នុងសង្គមថៃ ដែលគេតាមដានវិស័យបវរកញ្ញា។

លោក ណាវ៉ាត់ បានអះអាងថា បវរកញ្ញា កូកូ នាងបានយល់ជ្រាបពីរបៀបរៀបចំការប្រឡងមួយនេះ ច្បាសឭលាស់ហើយ បន្ទាប់ពីខំព្យាយាម សង្កេត និងរៀនសូត្របានច្រើនលើក។ នាងមាននិស្ស័យយល់ពីការងារមួយនេះ ទើបលោកសម្រេចចិត្តលើកតំណែង មួយនេះ អោយមានមើលថែម្តង ។ លោករំពឹងថា ពន្លកអ្នកគ្រប់គ្រងមួយនេះពិតជាមិនធ្វើអោយគេខកបំណងនោះឡើយ។

នាងកូកូ ក្រៅពីជាប់បានមកុដ ឯកក្នុងស្រុក នាងក៍ចូលដល់Top 5 Miss Grand International 2019 ផងដែរ។ ចុងក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ ដែលសមត្ថភាពរបស់នាង ពិតជាខ្លាំង ខណៈពេលនោះម្ចាស់មកុដ បានទៅលើ ប្រទេស វេណេហ្សូអេឡា ។ ស្រីស្អាតរូបនេះក៍ធ្លាប់មកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាផងដែរ កាលពីប៉ុន្មានឆ្នាំមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here