ច្បាស់ថ្ងៃរៀបការហើយ ពេលនេះ នីឡា ប្រកាសសុំចំណងដៃអ្នកជំពាក់វិញម្ដង

0

នាខែក្រោយនេះ កូនស្រីលោកតា វុិចទ័រ និង រៀបការតាមបំណង ដូចការគ្រោងទុកដោយមិនលើកពេលវេលាទៀតឡើយ។ ៣ឆ្នាំហើយដែល នីឡា បង្កកពិធីមង្គលការ ព្រោញវិបត្តិកូវីដ រំសាយជារឿយៗ។ប៉ុន្តែម្តងនេះនាង និងសាច់ញាតិសងខាងបានអូខេ កំណត់បានពាលាជ័យហើយរៀបចំកន្លែងលំដាប់ គួរអោយទាក់ទាញមែន។

បើមិនមានអ្វីប្រែប្រួលទេនោះ កូនស្រីរបស់អ្នករៀបចំកម្មវិធីកំសាន្តរបស់ស្ថានីយទូរទស្សន៍CTN លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ រូបនេះនឹងរៀបចំពិធីមង្គលការរបស់ខ្លួន រយៈពេល២ថ្ងៃគឺថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណះពេលដែលធៀបការរបស់នាងត្រូវបានរៀបចំ និងគ្រោងចែកហៅភ្ញៀវកិត្តិយសក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។

នៅទីបំផុតតារាកំប្លែងវ័យក្មេងនាង នីឡា បានកំណត់ថ្ងៃច្បាស់លាស់សម្រាប់រៀបចំពិធីមង្គលការរបស់ខ្លួនហើយ បន្ទាប់ពីនាងបានសម្រេចពន្យាពេល៣ឆ្នាំ ក្រោយជួបបញ្ហាវិបត្តិកូវីដឆ្លងក្នុងសហគម ដែលបង្ខំចិត្តឲ្យគ្រួសាររបស់នាង ទាំងសងខាងសម្រេចផ្អាក ដោយត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល។ មង្គលការរបស់នាង អាចនឹងកកក្រើកសម្រាប់សង្គមសិល្បៈ ព្រោះនាងជាតារាលេចធ្លោម្នាក់ដែរ។ ហ្វេនៗជាច្រើន បានចូលរួមអបអរដំណឹងដែល ទទួលបាននេះ នឹងរំពឹងថា នីឡាឆាប់មានកូន ក្រោយរៀបការដើម្បីបង្កើន សេចក្តីសុខសុភមង្គលជាបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here