យូឌីស្កូ រំលឹកពេលវេលាមួយ ស្ទើរមិនបានឃើញពិភពលោក

0

ចាប់តាំងពីពេលនេះមក អាការៈជំងឺក្រលៀន របស់លោក យូឌីស្កូ បានប្រសើរឡើងវិញ ច្រើននិងជាសះស្បើយ សឹងតែ១០០%។ លោកចាត់ទុកថា ជាឱកាស បានទទួលពន្លឺជីវិតឡើងវិញ ហើយបានឆ្លងកាត់ នៅគ្រប់ឧបសគ្គដ៍លំបាក ធ្វើអោយលោក មិនអាចបំភ្លេចបានហើយ ចាត់ទុកថានោះ ជាអនុស្សាវរីយ៍មួយដែលខ្លួនប៊ិះអស់សង្ខារ កុំតែបានទេវតាពិតៗជួយ។

លោកយូឌីស្កូ បានបង្ហោះសារ ថា « នេះជារូបពេលឈឺនឹងពេលវះកាត់រួច​។ រំលឹកពេលវេលាមួយដែលខ្ញុំស្ទេីរតែមិនបានឃេីញពិភពលោកមួយនេះទៀត​។ ពេលនោះគឺថាអ្វីៗលែងសំខាន់ទៀតហេីយពេលដែលយេីងនៅលេីគ្រែមួយនោះ​។ តែឥឡវ​ខ្ញុំបានវះកាត់រួចជោគជ័យមកដល់ពេលនេះរយះពេលបីឆ្នាំហេីយខ្ញុំ​សូមអរគុណសម្តេចពុកសម្តេចម៉ែ)នឹងពុកម៉ែ​ ពូមីង​ បងប្អូនខ្មែរក្នុងនឹងក្រៅប្រទេសទាំងអស់​ ដែលបានជួយរូបខ្ញុំ។ បេីបងប្អូនមានបញ្ហាជំងឺដូចរូបខ្ញុំ​ អាចទាក់ទងសួរមកខ្ញុំបានដោយក្តីរីករាយ​ ពីបទពិសោធន៍នៃការវះកាត់នឹងទំនួលខុសត្រូវពីអ្នកនាំទៅ។ ជួយស៊ែរផងបងប្អូន​ថាទៅតាមរបៀបណា​ វះកាត់យ៉ាងម៉េចបានជោគជ័យ​ ព្រោះវាជារឿងដែលខ្ញុំបានហែលឆ្លងផុតមកហេីយ»។

ស្រស់ស្រាយ មកវិញ យូឌីស្កូ ក៍នៅមិនបានទទួលឱកាស ការងារសម្តែងឡើងវិញ ដូចពីមុនទោះលោកប្រកាសថា នៅតែទទួលសម្តែង។ ក្រោយស្ងាត់ការសម្តែង លោកធ្លាប់និយាយថា សិល្បៈហៅតែអ្នកដដែលៗ។ ក្រោយស្បើយជំងឺមែនតែលោក នៅតែការពារ មើលថែសុខភាព អោយល្អ ដោយការប្រុងប្រយ័ត្នខ្ពស់លើផ្នែក របបចំនីអាហារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here