ស្រស់ស្អាតណាស់ តារាសម្ដែង ទេព កញ្ញា ក្នុងឈុតបុត្រីចេនឡា

0

គ្មានអ្នកណាមិនសរសើរនោះទេ បន្ទាប់ពីតារាសម្ដែង កញ្ញា ទេព កញ្ញា ស្រាប់តែបង្អួតសម្រស់យ៉ាងស្រស់សោភាក្នុងឈុតព្រះនាងក្នុងសម័យចេនឡា ខណៈដែលឈុតដែលកញ្ញាបានបង្ហាញនេះ ក៏ស្របនឹងឱកាសខួបកំណើតចំថ្ងៃ២ ខែ២ ឆ្នាំ២០២២នេះ ដែលជាពេលវេលាដ៏កម្រ និង ត្រូវបានគេចាត់ទុកថាគឺជាថ្ងៃដ៏ល្អ២០០០ឆ្នាំទើបមានម្ដងនោះ។ កញ្ញាបានបង្ហោះរូបដ៏ទាក់ភ្នែកនេះ អមដោយសំណេរថា«🎂 Happy Birthday to Me 🎂 (02.02.2022)

ក្នុងឱកាសនៃថ្ងៃដ៏ពិសេសរបស់នាងខ្ញុំ នាងខ្ញុំ​សូមគោរពអរគុណដល់ លោកប៉ាអ្នកម៉ាក់ដែលបានផ្ដល់កំណេីតដល់រូបកូនរហូតមានថ្ងៃនេះ កូនសូមជូនពរលោកទាំងពីរមានសុខភាព មានសេចក្តីសុខ អាយុវែង ដើម្បីជាម្លប់ដល់កូន🙏❤️សូមជូនពរដល់ ញាតិមិត្ត​ បងប្អូន​​ Fans ជាទីស្រឡាញ់​ ក៏ដូចជាមិត្តៗក្នុងបណ្ដាញសង្គម​ Facebook សូមឪ្យមានសុខភាពល្អ​ ការងារជោគជ័យ​ ប្រាថ្នាអ្វីសមតាមបំណង​ និងសូមជួបប្រទះតែសេចក្ដីសុខគ្រប់ៗគ្នា​ អរគុណខ្លាំងណាស់សម្រាប់ការស្រលាញ់ដល់រូបនាងខ្ញុំកន្លងមក 🙏😘ដោយក្តីគោរពស្រឡាញ់ ពីនាងខ្ញុំ ទេព​ កញ្ញា​ ❤️🙏»។ ជាមួយនឹងការជូនពរដ៏ច្រើនពីអ្នកលេងបណ្ដាញសង្គម ទេព កញ្ញា ក៏ត្រូវបានមហាជនសរសើរមិនតិចដែរពីរូបសម្រស់ ជាពិសេសគឺមិនខុសពីរួមចំណែករំលឹកមកវិញនូវឈុតរបស់ខ្មែរកាលពីសម័យអតីតកាល អោយពិភពលោក និង ក្មេងជំនាន់ក្រោយបានស្គាល់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here