មានការចាប់ អារម្មណ៍គ្នា ខ្លាំងណាស់ អំពី តារាស្រី៣នាក់ ដែលកំពុងតែល្បីឈ្មោះបាន នាំគ្នា បង្ហាញឈុតក្រហម ហុងស៊ុយចិន បង្ហាញអោយ អ្នកគាំទ្រមើល ហើយទទួលបានការកោតសរសើរថា ប្លែកតែម្តង។ ម្ល៉ោះហើយ ទើបគេ និយាយថា វេទិកា បុណ្យចូលឆ្នាំចិន លើកនេះតារាច្រើនរួមគ្នាបង្ហាញ នូវឈុតម៉ូដ ពណ៌ក្រហមប្រដេញគ្នា។
តារាលេចធ្លោទាំង៣ ដួងនេះ រួមមាន គង់ ច័ន្ទស្រីមុំ តារាចម្រៀង ទេព បូព្រឹក្ស និងបវរកញ្ញាចក្រវាឡ២០២១ ងិន ម៉ារ៉ាឌី ហៅរ៉ូហ្សា។ឈុត បង្ហាញមករបស់ តារាទាំង៣នេះ ឃើញថា ចេញមកផ្អើលអ្នកឃើញ ព្រមៗគ្នាតែម្តង។ បើមើលទៅលើគង់ ច័ន្ទស្រីមុំ វិញនៅតែរក្សាបាន ជំហរលេងខ្លួន ស្ទីលថត រូបប្លែកៗ លំដាប់ជួរមុខដដែល។ បើទេព បូព្រឹក្ស វិញ ឃើញថា មានការចាប់ អារម្មណ៍ មិនចាញ់ស្រីមុំនោះឡើយ។ បូព្រឹក្ស ក៍រក្សាបាន ជំហរលេងខ្លួន សាហាវៗ មិនអោយចាញ់គេនោះឡើយ។ តារាទើបរះ ងិន ម៉ារ៉ាឌី ក៍មិនអន់ដែរ នាងតុបតែងចេញមក ក៍ឃើញថាប្លែក ហើយហ្វេនៗសុទ្ឋតែសរសើរថា សមសួន ឈុតក្រហមបែបចិនរបស់នាង។
យ៉ាងណា តារាស្ទើរតែទាំងអស់ និងមហាជនជាច្រើន នាំគ្នាអួតឈុត ក្រហមប្រដេញគ្នា ឡើងរង្គើហ្វេសបុក ដើម្បីយកលាភជ័យល្អសិរីសួស្តីឆ្នាំថ្មី មកដល់។ បើទោះនោះជា ប្រពៃណីសាសន៍គេ តែជាការចូលរួមអោយតម្លៃ សាសនាណាក៍អោយមនុស្សលើ អាស្រ័យលើអ្នកគោរព។