អង្គការ Helen Keller ចុះអនុស្សរណៈស្តីពីការលើកកម្ពស់សុខភាពកម្មករនៅកន្លែងធ្វើការ

0

កម្មករមានសេចក្តីរីករាយ និងចាប់ផ្តើមមានដង្ហើមដក បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Helen Keller International Cambodia ដើម្បីចាប់ផ្តើមគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ស្រ្តី និងកម្មករនៅកន្លែងធ្វើការ និងរោងចក្រ។​ គាំទ្រដោយកម្មវិធី GIZ-MUSEFO ការចុះអនុស្សរណៈនេះដើម្បីស្វែងរកការលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់កម្ពុជា។ តាមរយៈកម្មវិធីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានសម្តែងការរំពឹងទុកថា បន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ សុខភាពកម្មកររោងចក្រនឹងល្អប្រសើរឡើង ដែលនឹងជួយបង្កើនផលិតកម្មសម្រាប់អ្នកវិនិយោគបានច្រើនជាងមុន។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្ខេតឃើញថាកម្មករ​រោងចក្របានជួប​ឧប្បត្តិហេតុ​ដួល​សន្លប់​ដោយ​សារអាហារ​កង្វះ​សារធាតុ​ចិញ្ចឹមដោយសារតែកម្មករញុំាតែ​អាហារ​ដែល​មាន​គុណភាព​មិនសូវល្អ និងខ្វះជីវជាតិ ក្នុងគោលបំណង​សន្សំ​ប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here