មួយបទ«ចាញ់ស្នេហ៍រតនៈគីរី»របស់ខេម លន្លង់លន្លោចទាក់ចិត្ត

0

ក្នុងឱកាសរដូវភ្ជុំនេះ តារាចម្រៀងខេម មិនមានបទថ្មីទាក់ទងនឹងបុណ្យភ្ជុំអន្ទងចិត្តមហាជននោះទេ ប៉ុន្តែលោកមានបទដែលបានចេញលក់យូរហើយ គឺបទ«ភ្ជុំបិណ្ឌទៅលេងស្រុក»ត្រូវបានគេស្ដាប់ច្រើនឡើងវិញ។ យ៉ាងណាមិញ លោកបែរជាមានបទប្រភេទមនោសញ្ចេតនាថ្មីសន្លាងដែលត្រូវគេលើកឡើងថា ស្ដាប់ហើយទាក់ចិត្ត ទាំងអត្ថន័យ និងទឹកដមសំឡេង។

ចម្រៀងថ្មីសន្លាង ដែលធ្វើអោយមហាជនចាប់អារម្មណ៍ចំពោះតារាចម្រៀង លោក ខេម ជាថ្មីនោះ គឺបទ«ចាញ់ស្នេហ៍រតនៈគីរី» ដែលអត្ថន័យបទចម្រៀងនេះ គឺស្ដាប់ហើយដូចស្ថិតក្នុងទិដ្ឋភាពដែលលោករៀបរាប់តែម្ដង ជាពិសសគឺអត្ថន័យដែលមានខ្លឹមសារលើកសរសើរពីសមស្រស់នារីជនជាតិ និងសម្រស់ទឹកដីខេត្តរតនៈគីរី ខណៈដែលបទចម្រៀងនេះ ក៏ត្រូវនឹងទឹកដមសំឡេងរបស់លោកដែលស្ដាប់ហើយទទួលបានការសរសើរទាំងព្រម។

មកទល់ម៉ោងនេះ បទចម្រៀងមួយបទនេះរបស់លោក មានអ្នកចូលស្ដាប់ច្រើនដងមិនធម្មតា ដែលធ្វើអោយគេមើលឃើញសន្ទុះតែម្ដង បើធៀបបទកន្លងមករបស់លោក។ ប្រភពពីផលិតកម្មថោន បានអះអាងថា មួយបទ«ចាញ់ស្នេហ៍រតនៈគីរី»នឹងកំណត់អោយថតMV ជាសាច់រឿងអោយល្អ នៅលើទឹកដីខេត្តរតនៈគីរី បើទោះជាត្រូវចំណាយអស់ច្រើនពាន់ដុល្លារ ដោយសារតែបទចម្រៀងនេះ គ្រាន់តែចេញបង្ហោះភ្លាមក៏មានការចែកចាយ និងចូលស្ដាប់ច្រើន។ ប្រភពនោះបន្តថា លោក Rith Omega អ្នកដឹកនាំឆ្នើមរបស់ថោន នឹងត្រូវបានគេចាត់អោយធ្វើជាអ្នកអ្នកដឹកនាំសម្ដែងមួយបទនេះផង ទើបធ្វើអោយគេជឿខ្លាំងថាលោកខេម នឹងឡើងសន្ទុះតាមរយៈបទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here