ហាងកាត់ដេរ បូរ៉ានិក បន្តពង្រឹងទីផ្សារព្រជែងក្នុងវិស័យម៉ូដ Fashion

0

មិនត្រឹមតែពង្រឹងអាជីវកម្មក្នុងវិស័យកាត់ដេរ ដើម្បីប្រកួតប្រជែងតែម្យ៉ាងទេ អ្នកស្រី នូ វាសនា ហៅ បូរ៉ានិក ដែលជាម្ចាស់កាត់ដេរសំលៀកបំពាក់បូរ៉ានិក និង ជាម្ចាស់ក្រុមហ៊ុន BN Model ក៏កំពុងបង្ហាញសន្ទុះក្នុងការប្រកួតប្រជែងក្នងវិស័យបង្ហាញម៉ូដ និង វាយលុកទីផ្សារកាន់កាន់អាហ្វែថ្នាក់ជាតិ និង អាហ្វែឯកជនធំៗ ទាំងការរៀបចំម៉ូដែល ក្រុមបដិសណ្ឋាកិច្ច ក្រុមពិធីការ អមដោយការបញ្ចេញឈុតសំលៀកបំពាក់ស្អាតៗ នៅក្នុងពិធីនីមួយៗ ធ្វើអោយគេចាប់អារម្មណ៍ផងដែរ។ ជាក់ស្ដែងក្នុងការដឹកនាំតារាម៉ូដែល និង ក្រុមពិធីការចូលរួមក្នុងពិធីអាស៊ានកម្រិតអន្តរជាតិមុននេះ ក្រុមរបស់អ្នកស្រី បូរ៉ានិក កាន់តែបង្ហាញពីភាពលេចធ្លោ និង ការរីកចំរើន។

ទាំងនេះគ្រាន់តែជាផ្នែកតូចមួយ ដែលអ្នកស្រី និង ក្រុមអ្នកស្រីបានបង្ហាញប៉ុណ្ណោះ តែនៅពីក្រោយស្នាដៃទាំងនេះ គឺមានស្នាដៃរាប់មិនអស់ផ្សេងទៀត ដែលអ្នកស្រី និង ក្រុមអ្នកស្រីបានធ្វើ។ ជាក់ស្ដែងនាពេលកន្លងមក អ្នកស្រីក៏ជាអ្នកដឹកនាំតារាម៉ូដែល និងជាអ្នករៀបចំឈុតតំណាងជាតិ ដែលតំណាងអោយប្រទេសកម្ពុជា ក្នុងពេលក្រសួងទេសចរណ៍ជាដើម ចូលរួមក្នងវេទិកាលើឆាកអន្តរជាតិរាប់មិនអស់ផងដែរ។ លោកស្រីថា ខ្លួនមានមោទនភាព ដែលកាន់តែទទួលបាននូវការគាំទ្រ ក្រោយពេលលោកស្រីក៏ពង្រឹងកម្លាំង ដោយប្រមូលផ្ដុំតារាម៉ូដែលក៏សុទ្ធតែស្អាតៗ និង បញ្ចេញឈុតអោយតារាចូលបង្ហាញក្នុងកម្មវិធីនានាក៏ទាក់ភ្នែក ប្រកបដោយភាពហាយសូ ឡូយឆាយ និង ថ្លៃថ្នូរ។