វណ្ណ​ ណារ៉ា កាន់តែបុកពោះពេលឈានដល់វគ្គ Live Show

0
- Advertisement Banner -

បន្ទាប់ពីបានចូលប្រលងក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Beat The Best របស់ហង្សមាស ហើយទទួលបានភាពលេចធ្លោ បេក្ខជនដែលកំពុងមានប្រជាប្រិយភាព លោក វណ្ណ​ ណារ៉ា ត្រូវបានហ្វេនហ្វេនរំពឹងយ៉ាងខ្លាំង ថានឹងបានឡើងវគ្គបន្ត ដែលពិតជាឆ្លងផុតពីវគ្គ Live Show ក្នុងសប្ដាហ៍ទី១ នៅថ្ងៃអាទិត្យនេះ។ លោកក៏ត្រូវគេឃើញបង្កើនការពង្រឹងសមត្ថភាព ដើម្បីឆក់យកការគាំទ្រពីទស្សនិកជន និង គណកម្មការ នៅវគ្គ Live Show នេះផងដែរ។

មកទល់ពេលនេះ លោក វណ្ណ ណារ៉ា កាន់តែបង្កើននូវភាពលេចធ្លោ ក្រោយពីបានលេចធ្លោក្នុងវិញ្ញាសារចម្រៀងរ៉ក់ ហើយទទួលបានពិន្ទុពីគណកម្មការ ចូលទៅកាន់វគ្គ Live Show។ នៅថ្ងៃអាទិត្យទី២៣ មករា នេះ លោកនឹងត្រៀមបង្ហាញសមត្ថភាពក្នុងចម្រៀងមួយបទ ក្នុងវគ្គផ្សាយផ្ទាល់ ដោយគេមើលឃើញថា លោកពិតជានៅតែអាចបញ្ចេញសមត្ថភាពកាន់តែល្អ ដើម្បីឆ្លងអោយផុតគ្រោះថ្នាក់។

ផ្អែកតាមសមត្ថភាពច្រៀង ដែលអាចបត់បែនបានល្អនៅគ្រប់ដំណាក់កាល ហើយជាប់មករហូត អ្នកគាំទ្រច្រើនណាស់ ជឿថា លោក វណ្ណ ណារ៉ា នឹងបន្តភាពលេចធ្លោក្នុងវគ្គ Live Show ដោយសារតែលោកក៏ជាតារាចម្រៀងអាជីព និង មានទឹកដមសំលេងដែលបកស្រាយបទចម្រៀងម្ដងៗ គឺពីរោះទាក់ត្រចៀក។ អ្នកគាំទ្រដែលសរសើរពីសមត្ថភាពសំលេងរបស់លោក ចង់ឃើញលោកបន្តក្ដោបក្ដាប់ឱកាសបានឡើងវគ្គបន្ត បើទោះជាលោកត្រូវប្រឈមនឹងបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពនៅក្នុងវេទិកាតែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here