គ្រូពេទ្យកែសម្ផស្ស សាយ រះ ធ្វើបុណ្យឡើងធំ នៅស្រុកកំណើត

0

កាលពីថ្ងៃទី១៦ និង ១៧ មករា ឆ្នាំ២០២២ មុននេះ គ្រូពេទ្យផ្នែកកែសម្ផស្សល្បីឈ្មោះ លោក សាយ រះ បានរៀបចំពិធីបុណ្យយ៉ាងធំ ឧទ្ទិសកុសលជូនដល់ម្ដាយរបស់លោក ដោយក្នុងពិធីនោះ ក៏មានការចែកអំណោយ និង រាប់បាត្ររហូតដល់ព្រះសង្ស៦៩អង្គ។ នៅក្នុងពិធីនោះ គេឃើញលោករៀបចំបែបអភិជនតែម្ដងទាំងរោង និង បរិយាកាសពិធី ខណៈដែលអ្នកសិល្បៈក៏មានវត្តមានច្រើននាក់ បើទោះជាពិធីបុណ្យរបស់លោកនៅឆ្ងាយ។

លោកក៏បានចំណាយថវិការៀបចំស្មុគធ្វើសាដកប្រគេនលោក និង ធ្វើជាប្រអប់ដាក់នំទទួលភ្ញៀវ ដែលបង្ហាញពីការគាំទ្រដល់ស្នាដៃអ្នកខេត្តសៀមរាបផងដែរ។ អ្វីដែលគេកាន់កត់សម្គាល់ទៅទៀត គឺលោកបានរៀបចំនំបញ្ចុកសំឡខ្មែរ ដ៏ល្បីប្រចាំខេត្តសៀមរាប និង បានតម្រូវអោយស្ត្រីដែលជាអ្នកជំនាញធ្វើនំបញ្ចុកសំលខ្មែរ ស្លៀកចងពុង ដែលបង្ហាញពីប្រពៃជាតិរបស់ខ្មែរ កាលពីអតីតកាលផងដែរ។ ក្នុងនោះក៏មានការសម្ដែងរបាំរហូតដល់១០ប្រភេទផ្សេងគ្នា ដើម្បីអោយអ្នកចូលរួមបានឃើញពីទម្រង់វប្បធម៌ដ៏ផូរផង់របស់ខ្មែរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here