ឱក សុគន្ឋកញ្ញា សម្រុកស្ដារទីផ្សាក្នុងឆ្នាំថ្មីនេះ

0

ឱក សុគន្ធកញ្ញា នៅតែមានតម្លៃខ្លួនថ្លៃហើយនាងត្រូវ ប៉ាន់ការងារ សិល្បៈ ទាំង នៅហង្សមាស,ស្ពតធំៗនិងច្រៀង តាម ក ម្មវិធីមង្គលការវិញក៍ដោយ ប៉ុន្ដែតាំងពីនាងមានស្វាមី និង កូន១មក គេសង្កេត ឃើញថា ពេល នេះសុគន្ធកញ្ញា ហាក់នៅ ទ្រឹងឬ មិនសូវមានសន្ទុះ ខ្លាំង ក្លា ដូច មុន នោះទេ។អ្នកនិយមស្ដាប់បទ ចម្រៀងរបស់សុគន្ធកញ្ញា មួយចំនួនបានលើកឡើងថា នាងលែង ឡើង ទៀតហើយព្រោះ តែ មុន រៀប ការ ភរិយាលោកសុខលី រូបនេះធ្លាប់ក្ដាប់តំណែង ជាតារាស្រីឈាន មុខគេនៅហង្ស មាស ដល់ ទៅ១០ឆ្នាំឯណ្ណោះ តែបច្ចុប្បន្ននាងមិនសូវមាន ទី ផ្សារចម្រៀងកក្រើកដូចមុនទេ ។

ឱក សុគន្ធកញ្ញា ដែលក្លាយទៅជាភរិយាលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ ហង្ស មាស និងជាប្អូនថ្លៃថៅកែ ហង្សមាសជាង២ឆ្នាំទៅហើយនោះនាងនៅតែត្រូវ បានស្វាមី នាង អនុញ្ញាត្តិ ឲ្យចេញ ច្រៀង សម្ដែងតាមបណ្ដារ កម្មវិធីមង្គលការ ធំៗដូចមុន ដដែលបើទោះ ជាកន្លងមកអ្នកដឹកនាំ កម្មវិធីប្រគុំតន្រ្ដីនៅស្ថានីយ៍ទូទស្សន៍មួយចំនួន ថាពិបាកទាក់ទងនិងខ្លះ ថានាង ត្រូវប្ដីទុកឲ្យច្រៀងតែប៉ុស្ដិ៍ហង្សមាសមួយគត់ក្ដី តែថ្មីៗនេះគេឃើញតារាកូន១ចេញ ច្រៀង កម្មវិធីដែល រៀបចំ ឡើងដោយ លោក អាឡិច ចាន់ត្រា គឺមានន័យថាសុគន្ធកញ្ញា ចេញ រក លុយជាធម្មតា ។

អ្វីដែល គូរឲ្យកត់សម្គាល់សុគន្ធកញ្ញា ថែមទាំង បានចេញ មុខចូលរួមកម្ម វិធីរបស់ថៅកែរាម តាមរយៈការផ្សព្វផ្សាយផលិតផលទៀតគឺ បញ្ជាក់ឲ្យឃើញថាសម្រាប់ ការងារ សិល្បៈ ទាំង ឡាយ សុគន្ធកញ្ញា នៅតែបន្ដដូចដើមថ្វីត្បិតតែនាងជាតារា ដ៍មានអំណាច ម្នាក់នៅហង្សមាសដែល ទោះជាមិនចាំ បាច់ចេញ រក លុយពីខាងក្រៅ ក៍ការងារ សិល្បៈ ដែលដឹក នាំដោយស្វាមីនាងជាច្រើនកំពុងរងចាំនាងក្ដី។

នាងចេញមុខកម្មវិធីប្រលងចម្រៀង​ធំៗដល់ទៅ៤ផ្សេង គ្នានៅរដូវកាល​ថ្មីក្នុងឋានៈជាគណៈកម្មារការ និងគ្រូបង្វឹកនោះគឺThe Voice Cambodia ,The Voice Kids Cambodia ,Cambo dian Idol និងX Factor Cambodia ។នៅ​ពេល​​សុគន្ធកញ្ញា លេចមុខ​តាម​កម្មវិធីខាងលើនេះវិញគេជឿរថាទោះ​ជានាងលែងមាន​បទ​ផ្ទុះ​ក៍អាច​ទប់លំ​នឹងបាន​ដែរព្រោះថា ពេលនេះដៃគូចម្រៀង​ដែលជាគូប្រជែងដ៍ស្វតិស្វាញ​បំផុត​របស់នាងរយៈ ពេលជាង ១០ឆ្នាំមកនេះគឺមាស សុខសោភា ក៍ គ្មានបទផ្ទុះដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here