ស្ងាត់ៗ ឈួន សុវណ្ណឆៃ ហោះទៅអាមេរិកដើម្បីបំពេញបំណងសំខាន់ៗ

0

តារាចម្រៀង សំឡេងធ្ងន់ ឈួន សុវណ្ណឆៃ បានឈានជើង ឡើងយន្តហោះដល់ដីអាមេរិកសារជាថ្មី ធ្វើអោយគេចាប់អារម្មណ៍។ អ្នកនាង កំពុងតែមានវត្តមាននៅ ស្រុកខ្មែរសុខៗ ស្រាប់តែនាំកូនប្រុសស្រីហោះដល់ដី សុីវិល័យយ៉ាងព្រងើយ។ បើតាមការអោយដឹង សុវណ្ណឆៃ ទៅអាមេរិកជើងនេះ ដើម្បីរៀបចំផែនការមួយចំនួន ដែលបានត្រៀមទុក កន្លងមក។

បើមើលទៅឱកាស ដល់ដីដែនសហរដ្ឋអាមេរិក របស់តារាតូចច្រឡឹងរស់នៅ ក្នុងភាពស្តុកស្តម រូបនេះ ដូចជាមិនលំបាកសោះ ចង់ដល់ពេលណាក៍បាន អោយតែអូខេ។ នាងឧស្សាហ៍ចេញចូលអាមេរិក ញឹកញាប់ មិនបារម្មណ៍រឿងសម្ភាសន៍សោះឡើយ។ អស់គេបុកពោះ មិនតិចនោះទេ ពេលមានឱកាស ចូលទូតសម្ភាសន៍ម្តងៗ។ ផែនការដែល សុវណ្ណឆៃ ឡើងដល់ផ្ទះប្អូនស្រីបង្កើត ឈួន ស្រីម៉ៅ នៅអាមេរិក ក្រៅពីការសួរសុខទុក្ខ បងប្អូន ក៍ឆ្លៀតមើលកន្លែងត្រូវអោយ កូនស្រីរៀនព្រោះដល់ពេល អោយកូនស្រីរៀននៅទីនោះ។ មិនទាន់មាន តម្រុយថា អ្នកចម្រៀង រូបនេះ វិលមកកម្ពុជា វិញ អំឡុងពេលណានោះទេ ដោយចង់នៅ ជួបជុំផ្តិតយកអនុស្សាវរីយ៍ និង ការដើរកម្សាន្ត អោយអស់ចិត្តសិន។

ឈួន សុវណ្ណឆៃ ខកខានឡើងច្រៀងមួយរយៈ ព្រោះមមាញឹកនៅផ្ទះសម្បែងមើលកូនចៅ។ អ្នកនាងនៅតែដិតដាម ដោយភាពគាំទ្រសិល្បៈ រមែងចំណាយ ដើមទុនដោយខ្លួនឯង ថតចម្រៀង MV ជាប្រចាំដើម្បី បង្ហាញចម្រៀងផ្ទាល់ខ្លួន ជូនអ្នកគាំទ្របានទស្សនា។ បើទោះជាមិនសូវឡើងច្រៀង ដូចមុនតែអ្នកនាងរមែង បង្ហាញវត្តមានតាមកម្មវិធីផ្សេងៗ របស់មិត្តសិល្បករដើម្បីជាការរាប់អាន ចងមិត្តភាពគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here