សមាគមខ្មែរនៅអាមេរិក KLK ជ្រោមជ្រែងអោយមានសប្បុរសធម៌មួយនៅស្ទឹងត្រែង

0

កាលពីថ្ងៃទី៩ មករា សិល្បករមួយក្រុមបានដឹកនាំជំនួយ និង សម្ភារៈដូចជាសៀវភៅប៊ិចជាដើម យកទៅចែកជូនដោយផ្ទាល់ ដល់សិស្សសាលា និង គ្រួសារអ្នកខ្វះខាតនៅខេត្តស្ទឹងត្រែង។ ក្រោយបញ្ចប់ការប្រគល់ថវិកា និង អំណោយនោះ ក៏មានការប្រគុំតន្ត្រី ដើម្បីអោយពលរដ្ឋនៅក្នុងតំបន់នោះបានសប្បាយរីករាយផងដែរ។

លោក សៅ រ៉ានីត ប្រធានសមាគមខ្មែរស្រឡាញ់ខ្មែរ KLK នៅលើទឹកដីសហរដ្ឋអាមេរិកបានអះអាងថា កម្មវិធីដែលបានធ្វើឡើងនេះ គឺជាជំនួយមួយផ្នែកធំរបស់ អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក គឺលោកស្រី សូ លីនដា ដែលជាម្ដាយធម៌របស់លោក និង មួយផ្នែកជាថវិការបស់លោក ដើម្បីអោយតំណាងរបស់លោក ដែលរួមមានសិល្បករមួយក្រុមនោះ បានយកទៅចែកជូនដល់អ្នកខ្វះខាត។

នៅអំឡុងខែ៤ខាងមុខ លោក និង សប្បុរសជនរបស់សមាគមន៍ KLK ក៏មានគម្រោងបើកការប្រគុំតន្ត្រីធំមួយម្ដងទៀត និងមានគម្រោងចែកអំណោយទ្រង់ទ្រាយធំ នៅខេត្តស្ទឹងត្រែងនោះជាថ្មីផងដែរ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់គម្រោងមួយ ជាប្រយោជន៍ដល់កួនខ្មែរ។ លោកក៏សូមថ្លែងអំណរគុណដល់ លោកស្រី សូ លីនដា ជាម្ដាយធម៌ ដែលតែងតែខ្នះខ្នាយជួយដល់គម្រោងសប្បុរសធម៌នានា ដែលលោកផ្ដើមឡើងនៅស្រុកខ្មែរ នាពេលកន្លងមកផងដែរ។