អ្នកនាង ម៉ៅ សុចាន់ធី ដែលសុខចិត្តចុះមកភ្ជាប់និស្ស័យស្នេហ៍ជាមួយលោក រ៉ាមូ រហូតបានរៀបមង្គលការតាមផ្លូវច្បាប់ សម្រេចចិត្តត្រូវរ៉ូវគ្នាវិញហើយ បន្ទាប់ពីស្វាមីរបស់អ្នកនាងដែលមានដើមកំណើតនៅក្នុងខេត្តបាត់ដំបងរូបនេះព្រមទទួលកំហុសគ្រប់បែបយ៉ាង។
អ្នកនាង ម៉ៅ សុចាន់ធី បានលើកឡើងថា ក្រោយពីធ្វើការទំនាក់ទំនង និងនិយាយគ្នារកហេតុផលមួយរយៈចុងក្រោយនេះ នៅទីបំផុតអ្នកនាង និងស្វាមីសម្រេចសម្រុះសម្រួលគ្នាជាថ្មីឡើងវិញ។ អ្នកនាងបញ្ជាក់ថា តាមពិតកំហុសកន្លងមក មិនមែនកើតឡើងដោយសារស្វាមីរបស់អ្នកនាងទាំងស្រុងនោះឡើយ ពោលគឺមួយផ្នែកក៏មកពីអ្នកនាងផងដែរ។
អ្នកនាងបញ្ជាក់ទៀតថា កំហុសនោះ គឺដោយសារអ្នកនាងបានហាមឃាត់មិនអោយស្វាមីដែលរស់នៅស្រុកខ្មែរមិនអោយទៅធ្វើការដែលគាត់ចង់ធ្វើ ដោយអ្នកនាងចង់អោយស្វាមីនៅតែផ្ទះ ឬក៏រៀនជំនាញណាមួយវិញ។ ចំណុចនេះហើយ ដែលធ្វើអោយស្វាមីអ្នកស្រីមានការខឹងសម្បារហូតផ្ទុះជម្លោះជាមួយអ្នកនាង ឈានដល់ផ្តាច់ទំនាក់ទំនងជាមួយគ្នាតែម្តង។អ្នកនាងបញ្ជាក់ថា តាមពិត អ្នកនាងក៏មិនចង់បែកបាក់គ្នាដែរ កន្លងមក តែដោយសារការខឹងគ្នាមួយឆាវ ទើបធ្វើអោយនិស្ស័យស្នេហ៍របស់អ្នកនាងនិងស្វាមីត្រូវបានកាត់ផ្តាច់ និងមើលមុខគ្នាមិនចំបែបនេះ។ អ្នកនាង ក៏នឹងពិចារណារត់ឯកសារយកលោក រ៉ាម៉ូ ទៅរស់នៅជុំគ្នានៅអាមេរិក ផងដែរ៕
















