សូដា នីតា ខំរក្សាចំណងស្នេហ៍ អោយល្អបំផុត ក្នុងពេលបានកូនមួយ

0

ឆ្នាំថ្មីនេះ សូដា នីតា ហាក់បន្តចិត្តខំប្រឹងប្រែង រកសុី និងដើរច្រៀងសម្តែងអោយច្រើនតាម តែអាចធ្វើទៅបាន។ នាងមិនមានពេលវេលា ចាយខ្ជះខ្ជាយនោះឡើយ គឺត្រូវធ្វើបែបណា អោយល្អក្នុងរង្វង់គ្រួសារ ដើម្បីរៀបចំ ជីវិត ប្តីប្រពន្ឋ និងកូនអោយបានឆ្ពោះទៅរកភាពប្រសើរ បន្តទៀត។

តារាសម្តែង និងចម្រៀង សូដា នីតា បានទទួលនូវភាពកក់ក្តៅមួយអន្លើ ដោយសារតែពេលនេះ បានប្តីវ័យក្មេង ចេះយល់ចិត្ត និងកូនប្រុសម្នាក់ជាកែវភ្នែក។ រឿងរ៉ាវឆ្នាំចាស់ បានផុតទៅ ហើយត្រឡប់មកវិញក្នុងឆ្នាំថ្មី២០២២នេះ។ ក្នុងពេលមហាជន ស្មឹងស្មាធ សុំពរជ័យឆ្នាំថ្មី សូដា នីតា មិនខុសពីគេឯងឡើយ នាងចង់បានសេចក្តីសុខ ក្នុងរង្វង់គ្រួសារ កូនប្រុសសុខភាពល្អ ហើយចំណងមិត្តភាពនាងនិងស្វាមី បន្តចេះយល់ចិត្តថ្លើមគ្នាបន្តទៅទៀត។
សូដា នីតា រៀងស្បើយចិត្តបន្តិចដោយសារតែ ពេលនេះ ភាពស្បើយពី រលកកូវីដ១៩ បានវិលត្រឡប់មក រកភាពប្រក្រតីឡើងវិញ ដោយបានទទួលការងារ ច្រៀងតាមពិធីផ្សេងៗទាំងមង្គលការ និងជប់លៀង។ អំឡុងឆ្នាំចាស់២០២១ កន្លងទៅ នីតា ហាក់ទទួលបានភាពស្មុគស្មាញខ្លះ ដោយបាតើប្រាក់ចំណូលទាំង នាងត្រូវការចាំបាច់បំផុត ក្នុងការចំណាយប្រចាំថ្ងៃ។ បើគិតអោយដល់ សូដា នីតា ជាបង្គោលគ្រួសារ មួយដែល បានរ៉ាប់រង មើលគ្រប់គ្រងសមាជិកក្នុងផ្ទះ ច្រើនគួរសម។ ម្ល៉ោះហើយរយៈពេលជាច្រើនឆ្នាំ មុនមានគ្រួសារ សូដា នីតា កម្រគិតរឿងស្នេហា ច្រើនជាងគិតរឿងជួយអ្នកផ្ទះអោយរស់ស្រួល។ កត្តាទាំងនេះហើយ ទើបអ្នកនាង មានស្វាមីក្នុងអាយុ មួយច្រើន ព្រោះតែទុកពេលជាមួយអ្នកផ្ទះស្ទើរតែភ្លេចជីវិតឯកជន។

សូដា នីតា បានបញ្ជាក់ថា រឿងរ៉ាវឆ្នាំចាស់ខ្លះ នៅមានស្មុគចិត្តដែរ តែអ្នកនាងនៅបន្តដោះស្រាយ អោយបានតាមនិតិវិធី ដែលមាន។ អ្វីដែលត្រូវធ្វើក្នុងឆ្នាំថ្មី គឺខំបំពេញការងារអោយល្អ មើលថែទាំកូនអោយផ្ចិតផ្ចង់។ រឿងស្នេហាជារឿងបន្ទាប់បន្សំ ហើយប្តីប្រពន្ឋនាង ក៍បោះជំហ៊ានទៅមុខតាមពេលវេលា ។ ជីវិតប្តីប្រពន្ឋ មិនអង្គុយតែល្អ ស្រឡាញ់គ្នារាល់ថ្ងៃនោះទេ។ សំខាន់ការយោគយល់ចេះ អធ្យាស្រ័យអោយគ្នាទៅវិញ ទៅមកនោះទើបជួបសុខសាន្ត។ នាងនឹងបន្ត ថែរក្សាចំណងគ្រួសារនេះអោយ បានល្អបន្តទៀត ហើយសន្យាថា នឹងរកសេចក្តីសុខចូលផ្ទះអោយច្រើន ជាងការក្រេវក្រោធដាក់គ្នា។
រីឯ លោក យុទ្ឋ ឋានៈ ជាស្វាមី ធ្លាប់និយាយថា លោកតាំងចិត្តមើលថែ គ្រួសារ អោយល្អ តាមរយៈ ការតម្កល់ចិត្តស្មោះ និងជួយភរិយា គ្រប់ពេល មិនថា សប្បាយទុក្ខព្រួយ គឺនៅក្បែរ។ ជីវិតប្តីប្រពន្ឋ ត្រូវចេះយោគយល់គ្នាអោយច្រើន មានរឿងអ្វីយកចំនុចល្អៗ មកគិតនោះនឹងកាត់បន្ថយ ភាពក្រេវក្រោធ។

LEAVE A REPLY

Please enter your comment!
Please enter your name here