អំឡុងពេលកូវីដ មានការវាយលុក តារាច្រើនណាស់បាន ខកខានបំបែកទីផ្សារ ក្រៅពីសម្ងំការពារសុខភាព អោយប្រសើរប៉ុណ្ណោះ។ ចំពោះមាស សុខសោភា វិញរមែង ងាកទៅលក់ដូរ ក្នុងជំនួញ ផលិតផល របស់ អ្នកនាង ស្រីអូន រហូតទទួលបានការគាំទ្រ។ អ្នកនាង ហាក់បណ្តោយចម្រៀង អោយនៅស្ងាត់ ប៉ុន្តែឆ្នាំក្រោយវិញ អុក ឡុកជាថ្មីវិញ ជូនអ្នកគាំទ្រ។
មាស សុខសោភា បានសន្យាចំពោះFan របស់នាងថានៅឆ្នាំ២០២២ ខាងមុខនេះនាងនឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាព វាយលុកទីផ្សារចម្រៀង ដោយប្រើស្ទីលនៃការច្រៀងសម្ដែងមិនធ្លាប់មានពីមុនមកឡើយ។ការតាំងចិត្តបែបនេះរបស់តារាចម្រៀងសំនៀងផ្អែមសុខសោភា ក្រោយពីនាងចេញពីថោន ទៅរាម រយៈពេលជាង១០ខែមកហើយដោយអ្នកខ្លះថាសោភា មិនសូវខ្លាំងខ្លាដូចមុននោះទេ និងខ្លះទៀតថានាងច្រៀងនៅរាម តែបែជាល្បីនៅថោន បទ”Friday Night “ទៅវិញ។ទោះជាយ៉ាងណាមហាជនទាំងឡាយកត់សម្គាល់ថាការទៅដល់ទ្រនុំថ្មីនេះសុខសោភា បានផ្លាស់ប្ដូរការស្លៀកពាក់ស្ទើតែទាំងស្រុងតែម្ដងដោយពេលខ្លះនាងលេងខ្លួនបែបCute មិនចាញ់យុវវ័យ និងជូនកាលនាងហ៊ានបង្ហាញសាច់គល់ភ្លៅឡើងសខ្ចីល្វក់តែម្ដង គឺមិនចាញ់តារាម៉ូឌែលៗនោះទេ។ប៉ុន្ដែភាពស៊ិចស៊ីរបស់សុខសោភា មិនមានមហាជនរិះគន់ចំពោះរូបនាងឡើយ ព្រោះនោះគ្រាន់តែជាបច្ចេកទេសនៃការស្លៀកពាក់ដើម្បីឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា ក៍មិនចេះហួងហែងឬប្រចណ្ឌសោភា ម្ដងណាដែរ។
មាស សុខសោភា បានមើលរំលងផលិតកម្មហង្សមាស និងGalaxy ដើម្បីទៅចូលរួមជាមួយផលិតកម្មរាម ទើបធ្វើឲ្យនាងខកខានក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយលោកខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ។ទោះជាយ៉ាងណាសោភា ពេលនេះរកបានដៃគូថ្មីគឺប្រុសក្មេងលោកដួង វីរៈសិទ្ធ ហើយបើទោះជាតារាទាំង២មានអាយុខុសគ្នាច្រើនឆ្នាំក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានលើកឡើងថាសម្លេងតារាទាំង២ស៊ីគ្នាហើយវីរៈសិទ្ធ ជាតារាមានប្រជាប្រិយភាពម្នាក់អីចឹងគ្មានបញ្ហាចោទរឿងអាយុនោះទេ។ដោយឡែកComposer ម្នាក់នៅហង្សមាសបានលើកឡើងថាគិតមកដល់. ឆ្នាំ២០២១នេះសម្រាប់តារាយុគសម័យថ្មីនេះមិនទាន់មានតារាស្រីណាយកឈ្នះសុខសោភា រឿងច្រៀងបទស្លូវនោះឡើយ។ប៉ុន្ដែលោកថាសុខសោភា ទៅរាម មិនមែនដើម្បីផ្ដោតលើច្រៀងនោះទេគឺចង់រកស៊ីច្រើនជាង។លោកបន្ថែមថាបើសុខសោភា ពិតជាចង់វ៉ាតារាស្រីទាំងឡាយមែនម្លេះនាងទៅហង្សមាស ឬGalaxyទៅហើយព្រោះអាចល្បីជាងនេះ ដោយសារតែរាម ផលិតបទចម្រៀងមិនមែនដើម្បីប្រកួតប្រជែងជាមួយផលិតកម្មទាំង២ខាងលើនោះទេ តែគេធ្វើជាលក្ខណៈព័ណសំបុររបស់គេតែម្ដង។