បច្ចេកទេសនៃការដាក់ពិន្ទុលើផ្នែកចម្រៀងលើកដំបូងរបស់តារាវ័យក្មេង នីកូ ពិតជាសមតាមជំនាញ

0

តារាចម្រៀងនីកូ ប្អូនប្រុសណុប បាយ៉ារិទ្ឋ បានចូលខ្លួន មកកាន់ការងារជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានប៉ុន្មានឆ្នាំមកហើយ។ នីកូ បានអង្រួនឆាកតន្ត្រីនានា និងផ្ទុះបទចម្រៀងច្រើនបទ មកដែរល្អច្រើនតាំងពីក្លាយជាសមាជិក។ លោកលែងស្ងាត់ដូចកាលនៅទ្រនំចាស់។ អ្វីដែលគេមើលឃើញ នីកូបានក្លាយជា គណៈកម្មាការដាក់ពិន្ទុ ប្រកបដោយថាមពល និងជំនាញល្អ។

នីកូ បានឆក់យកនូវអារម្មណ៍កោតសរសើរ ពីសំណាក់អ្នកទស្សនា ការប្រឡងចម្រៀងកម្រិតពិភពលោក Beat the Best ដែលកំពុងផ្ទុះការគាំទ្រ ពេលចាក់ផ្សាយ។ នីកូត្រូវបានគេលើក អោយមកធ្វើជា គ្រូដាក់ពិន្ទុ វាយតម្លៃ សមត្ថភាពអ្នកប្រឡង។ ក្រោយពេលបាន បំពេញការងារនេះ ហើយមហាជន បានតាមដាន របៀបវាយតម្លៃ ឃើញថា នីកូ មានតិចនិចបច្ចេកទេសល្អ ក្នុងការដាក់ពិន្ទុ។ មានន័យថារបៀប ច្រៀងរបស់អ្នកប្រឡង ចេញមកបែបណានីកូយល់។ ទោះនោះជាលើកទី១ នៃការបានតួនាទីបែបនេះមែន តែកម្រិតយល់ដឹងឃើញថានីកូអត់អន់ទេ វាយតម្លៃយ៉ាងប្រសព្វណាស់។

នីកូ ប្រឡូកសិល្បៈតាំងពីនៅវ័យក្មេង ដើរតួច្រើនរឿង ។ ក្រុមគ្រួសារតារាប្រុសរូបនេះ សុទ្ឋតែជាអ្នកសិល្បៈ ទាំងឪពុកម្តាយ និងបងប្រុស។ បើទោះមានឈាមជ័រផ្នែកសិល្បៈ ក៍នីកូ នៅតែព្យាយាមបង្វឹកខ្លួនអោយល្អ។ ក្រៅពីច្រៀងនៅ ហង្សមាស នីកូ ក៍ជាប់ឱកាសធ្វើជាតារាសម្តែងរឿងភាគអោយ មេកើយ ដោយឧស្សាហ៍ចាប់ដៃគូជាមួយ ពេជ្រ សូលិកា រហូតមក។

LEAVE A REPLY

Please enter your comment!
Please enter your name here