សាងស្នេហ៍ជាមួយភរិយា មិនតិចឆ្នាំលោក ព្រាប សុវត្ថិ មានអនុស្សាវរីយ៍ច្រើន តាមមកជាមួយទាំងរូបលោក និងភរិយា។ បែបនេះហើយទោះក្នុងកាលៈទេសៈណា ក៍លោកព្រាប សុវត្ថិមិនអាចបំភ្លេចឡើយ ។លោកថែមទាំងជួយបន្ថែមល្បឿន ដោយប្រើពាក្យស្រឡាញ់ពេញបេះដូងទៅកាន់ ម្ចាស់ចិត្ត ដើម្បីបន្ថែមភាពកក់ក្តៅ។
កំពូលតារាចម្រៀងព្រាប សុវត្ថិ បានធ្វើឲ្យភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ រំភើបចិន្ដា យ៉ាងខ្លាំងព្រោះតែនៅ ថ្ងៃប្រារពខួបកំណើតគម្រប់វ័យ៤១ឆ្នាំកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១នោះលោកស្នាយ និយាយទៅកាន់ប្រពន្ធថាថា ស្រលាញ់ អ្នកនាងស្រីមុំ មិនមែន១ថ្ងៃ,១ឆ្នាំ,១០ឆ្នាំនោះទេ តែគឺស្រលាញ់អូនជារៀងរហូតឬអស់១ជីវិតតែម្ដង។យ៉ាងណានេះមិនមែនជាលើកទី១នោះទេដែលលោកព្រាប សុវត្ថិ តែងតែផ្ដល់ស្នាមញញឹមទៅឲ្យភរិយានោះពោលទាំងកាយវិការនិងសកម្មភាពគឺតារាGalaxyរូបនេះតែងតែធ្វើឲ្យភរិយារបស់លោកមានស្នាមញញឹមជានិច្ច ព្រោះតែការជោគជ័យរបស់លោកក្នុងអាជីព ចម្រៀង រយៈពេលជាង២៣ឆ្នាំមកនេះក៍មួយផ្នែកដោយសារតែលោកមានភរិយានៅក្រោយខ្នង”សំណាបយោងដី ស្រីយោងបុរស”។
ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលចំណងស្នេហារយៈពេលជាង២៤ឆ្នាំនេះអ្នកទាំង ២ទទួលបានចំណងដៃកូនសុទ្ធតែប្រុសដល់ទៅ៣នាក់គឺកូនទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ,កូនទី២ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ហើយព្រាប សុវត្ថិ ហៅកូនឈ្មោះសិរីវុឌ្ឍ ថាជាកូនពៅៗ ពោលគឺលោកគ្មានផែនការណ៍តាមយក កូនស្រី នោះទេ។លោកព្រាប សុវត្ថិ អំឡុងពេលដែលច្រៀងនៅហង្សមាសនោះលោកក៍ធ្លាប់សម្ដែងMVជាមួយភរិយារបស់លោកផង ដែរហើយរាល់ការច្រៀងសម្ដែងរបស់លោកគឺតែងតែមានភរិយាជាអ្នករៀបចំសម្លៀកបំពាក់និងម៉ូដសក់ឲ្យជានិច្ចពោលគឺប្រ ពន្ធប្រៀបបានជំនួយការរបស់លោកផ្ទាល់តែម្ដង។អ្វីដែលមហាជនកោតសរសើរនោះព្រាប សុវត្ថិ តាំងពីចាប់ដៃអ្នកស្រីមុំ ជាង ២ទសវត្សន៍មកនេះលោកមិនដែលមានបញ្ហារវិវាទក្នុងគ្រួសារម្ដងណាឡើយ ខណៈដែលភរិយាលោកមានទំនុកចិត្តខ្ពស់ចំពោះ ប្ដីបើទោះជាព្រាប សុវត្ថិ មាននារីទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ប៉ុន្ដែព្រាប សុវត្ថិ មិនចាប់អារម្មណ៍លើស្រីផ្សេងនោះទេហើយ ពេលនេះលោកបានប្រកាសថ្ងៃខួបប្រពន្ធថាស្រលាញ់អ្នកនាងស្រីមុំ តែម្នាក់គត់ជារៀងរហូតតទៅ។