Eno ចំណាយជិត២ម៉ឺនដុល្លារ ដើម្បីផលិត MV វប្បធម៌ខ្មែរមួយបទ

0

ក្នុងន័យចូលរួមលើកស្ទួយដល់សិល្បៈទម្រង់បុរាណ តារាចម្រៀង សាន់ដេ លោក Eno បានចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជិត២ម៉ឺនដុល្លារ ដើម្បីផលិតបទចម្រៀងថ្មីមួយ ប្រមូលផ្ដុំសិល្បៈទម្រង់បុរាណ។ MV ថ្មីនេះ គឺបទដំបូង ដែលលោកបានលើកយកទម្រង់បុរាណយកមកបង្ហាញ ខណៈដែលខ្លឹមសារបទចម្រៀង ក៏ផ្ដោតលើការការពារ កុំអោយបាត់បង់។

លោក ENO បានថ្លែងប្រាប់”ផ្ទះតារា”ថា លោកមានគំនិតផលិតបទចម្រៀងបែបនេះ ជាយូរមកហើយ ប៉ុន្តែដោយសារតែកន្លងមក នៅខ្វះលទ្ធភាពចំណាយទើបតែចេះលើកពេលពីមួយទៅមួយ។ ស្របពេលដែលលោកក៏ចាប់ផ្ដើមជោគជ័យក្នុងអាជីពលក់ឡាន លោកក៏សម្រេចសហការជាមួយផលិតករ និង អ្នកជំនាញសិល្បៈ ដោយឯកភាពចុះថត MV បទ”ការពារ” ដោយឆ្លុះបញ្ចាំងនូវសិល្បៈបុរាណគ្រប់ទម្រង់។ ការចំណាយក្នុងការផលិតបទនេះគឺប្រមាណជិត២ម៉ឺនដុល្លារ ដោយថវិកាទាំងនេះគឺជាការចំណាយផ្ទាល់ខ្លួនរបស់លោក តែក៏មានកញ្ចប់ខ្លះៗ ពីផលិតកម្មសាន់ដេ និង គម្រោងស្វែងរកស្ពុនស័រផងដែរ។ លោកថាមួយបទនេះ គឺលោកបានគាស់កកាយនូវសិល្បៈបុរាណ និង ឧបករណ៍ភ្លេងបុរាណមួយចំនួនយកមកបង្ហាញ ហើយក៏សប្បាយចិត្តណាស់ដែរ ថ្វីត្បិតតែពិបាកទាំងការចំណាយ និង ការចុះថត។ លោក និង ក្រុមការងារចុះថតបទនេះ នៅវត្តភ្នំរាប ជិតភ្នំបាសិត ដោយការថតទម្រាំចប់ គឺស្ទើរតែដល់ទល់ភ្លឺតែម្ដង កាលពីយប់ថ្ងៃទី៧ ធ្នូ ឆ្នាំ២០២១។ ទោះជាលទ្ធផលក្រោយពេលចេញទៅ ផ្ទុះការគាំទ្រ ឬ យ៉ាងណា តែលោកសប្បាយចិត្ត ដែលបានរួមចំណែក ជួយផ្សព្វផ្សាយវប្បធម៌ អោយកូនខ្មែរ និងពិភពលោកកាន់តែស្គាល់ពីខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here