ពិតណាស់ មាស សុខសោភា ត្រូវបានគេមើលឃើញថា អ្នកនាង មានឱកាសឈជើងនៅក្នុងផលិតកម្មរាម បានដោយសាេមានប្រុសក្មេង វីរៈសិទ្ឋិជាដៃគូ អាចកំណត់ទិសដៅអោយលេចធ្លោទៀតបាន។ព្រោះដៃគូមាននេះ មានវិជ្ជាសិល្បៈពេញខ្លួន។ម្ល៉ោះហើយបើទោះជា កន្លងមកនេះ ចម្រៀង មាស សុខសោភា មិនសូវខ្លឹមក៍អ្នកនាងនៅតែរីកមុខហើយ មិនបារម្មណ៍ព្រោះ មានជំនួយការល្អៗចាំគូសចេញ ផ្លូវអោយដើរ។
ឃើញថាថៅកែរាម ចាត់ទុករូបនាងជាតួឯករបស់ផលិតកម្មនេះព្រោះតែបើគ្មានការចូលរួមពីនាងទេ នោះគ្មានអ្នកណាស្គាល់ផលិតកម្មនេះរហ័សបែបនេះឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ការលេចមុខរបស់សុខសោភា ចាប់ដៃជាមួយថៅកែរាម នោះធ្វើឲ្យបណ្ដារអ្នករកស៊ីOnlineជាច្រើនទៀតរង្គោះរង្គើររហូតមានថៅកែខ្លះទិញតារាចម្រៀងនិងតារាTiktok ដើម្បីទប់ទល់ជាមួយថៅកែរាម ទៀតផង។យ៉ាងណាអ្វីដែលសុខសោភា ធ្វើឲ្យFanមួយចំនួនមានការលើកឡើងនោះថាការទៅដល់រាម របស់នាងជាង៩ខែនេះអ្នកចម្រៀងសំនៀងផ្អែមហាក់ដូចជាលែងសូវល្បីខាងបទចម្រៀង តែនាងបែជាធ្វើឲ្យគេចាប់អារម្មណ៍រឿងលក់ផលិតផលច្រើនជាងចម្រៀងទៅវិញ។ពួកគេបានលើកឡើងថាប្រសិនបើសុខសោភា នៅតែបែបនេះទៀតច្បាស់ជាធ្វើឲ្យទីផ្សារចម្រៀងរបស់នាងប្រឈមការចុះខ្សោយបន្ដិចម្ដងៗជាមិនខាន។ប៉ុន្ដែការយល់ឃើញបែបនេះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានយល់ឃើញផ្ទុយពីនេះទៅវិញដោយលោកអះអាងថាសម្ថភាពដូចសុខសោភា ទោះជានាងទៅដល់ផលិតកម្មណាក៍នៅតែល្បីដដែលទេ ហើយបើនាងមិនចូលរាម ទេផលិតកម្មណាក៍ចាំទទួលនាងដែរ។
ទោះជាទីផ្សារចម្រៀងរបស់មាស សុខសោភា នៅឆ្នាំ២០២១ ហាក់ប្រែប្រួលប្លែកពីមុនបន្ដិចព្រោះនាងមិនទាន់មានបទល្បីៗត្រូវចិត្តអ្នកគាំទ្រក្ដី ប៉ុន្ដែចំណងស្នេហានាងជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា នៅតែរក្សារបានភាពរឹងមាំដដែលក្រោយភ្ជាប់ស្នេហ៍១៤ឆ្នាំ(២០០៧-២០២១)តែមិនទាន់មានខាន់ស្លាតាមប្រពៃណីខ្មែរត្រឹមត្រូវនេះ។សុខសោភា ធ្លាប់លុបចោលមង្គលការ២លើករួចមកហើយនោះគឺកាលពីឆ្នាំ២០០៩ និង២០២១នេះ ហើយតាមព័តមានថានាងនឹងអាចគិតគូររឿងរៀបការសារជាថ្មីនៅឆ្នាំ២០២២នេះខាងមុខនេះដើម្បីបញ្ចប់ការរិះគន់ទាំងឡាយថានាងចង់ល្បីសុខចិត្តសាងស្នេហ៍តាមបែបអ៊ឺរ៉ុបនេះ។អ្វីដែលសុខសោភា អាចនឹងប្ដូរចិត្តពីការមិនចង់រៀបការជាចំហតាមប្រែបប្រពៃណីខ្មែរមកជាក្លាហានរៀបការជាសាធារណៈដូចសុគន្ធ និសា និងឱក សុគន្ធកញ្ញា នោះដោយសារតែនាងចង់បំពេញបំណងម្ដាយជាទីស្រលាញ់របស់នាងដែលចង់ឃើញកូនស្រីរបស់គាត់គ្រងឈុតកូនក្រមុំមែនទែននិងយកចៅឲ្យគាត់ព ខណៈដែលសោភា ធ្លាប់រៀបការម្ដងរួចទៅហើយតាមបែបសាសនាគ្រិស្ដដោយគ្រាន់តែចូលព្រះវិហារមួយនៅកាណាដានិងបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកជាមួយប្ដី៕


